Connect with us

អាជីព

២ យ៉ាងធំៗ ជាមេរោគធ្វើឲ្យយើងមិនផ្ដោតលើការងារ

បានផុស

នៅ

តើអ្នកមានដឹងទេថា ចំណុច​តូចមួយក្នុងជីវិតយើងពេលខ្លះ​ អាច​បំផ្លាញ​សមត្ថភាព​ផ្តោតលើ​ការងារ​របស់​អ្នក​បានយ៉ាងងាយស្រួល។ នេះជាការពិត ពេលខ្លះយើង​អត់​បាន​ចាប់​អារម្មណ៍​សូម្បី​តែ​បន្តិច​ តែ​វា​តែងនៅ​ជាមួយ​យើង​ ជាពិសេស​បុគ្គលិក​ដែល​បំពេញ​ការងារតាមស្ថាប័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ​មានមេរោគ២យ៉ាង ដែលនាំឲ្យបុគ្គលនោះមិនងាកមកផ្ដិតអារម្មណ៍ជាមួយការងារសោះ៖

១ លេងប្រព័ន្ធផ្សព្វផ្សាយសង្គម

ស្មាតហ្វូន ថេប្លេត ឧបករណ៍ទាំងនេះកំពុងនាំ​យើងចូលទៅក្នុងពិភព​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​យ៉ាង​ឆាប់រហ័ស។ មនុស្សជាច្រើន​ចូល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន​ជាង ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ជា​លទ្ធផល យើង​ខ្ជះខ្ជាយ​ពេលវេលា និងទទួលបានព័ត៌មានយ៉ាងច្រើន។ វាជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​យើង ​មិន​អាច​ផ្ដោត​លើ​ការងារ​របស់​យើង​បាន​ល្អ​ ដូចដែល​គួរធ្វើឡើយ។

២ ការប្រជុំច្រើនពេក

ក្រុមហ៊ុនជាច្រើនចំណាយពេលមួយថ្ងៃ​របស់ពួកគេក្នុងការប្រជុំការងារ ហើយ​មិនធ្វើអ្វី​ផ្សេង​ទៀត​ឡើយ។ ការស្រាវជ្រាវបានបង្ហាញថា ការប្រជុំច្រើនពេកគឺមិនល្អ​សម្រាប់​ខួរក្បាល។ វាបណ្តាល​ឲ្យ​មានការថយចុះ​សក្តានុពលការងារ។ ជាការពិតណាស់ វាធ្វើឲ្យ​មនុស្ស​ផ្តោត​លើការងារ​កាន់​តែ​អាក្រក់វិញទេ។

បើ​សួរ​ថា ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច បើ​ឆ្លើយ​ថា​ប្រើ​បណ្ដាញ​សង្គម​តិច។ ធ្វើឲ្យមានការប្រជុំខ្លីជាង និងមានប្រសិទ្ធភាពជាងនេះ នឹងមានផលប៉ះពាល់តិចតួច។ នៅក្នុង Harvard Business Review នេះគឺជាការផ្តល់យោបល់មួយចំនួនដែលបុគ្គលិកគ្រប់រូបគួរធ្វើដាច់ខាត៖

១ សមាធិ ប្រតិបត្តិសតិ សមាធិ​សាមញ្ញ គ្រាន់តែដកដង្ហើមវែងៗពីរបីនាទី រហូតដល់ ៣០ នាទី អាចនាំឲ្យ​មានការផ្តោតអារម្មណ៍កាន់តែច្រើន។ យើងអាចដោះស្រាយ​បញ្ហា​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយេជាពិសេស​ក៏ធ្វើឲ្យយើងមានភាពវៃឆ្លាត​ខាង​ផ្លូវ​អារម្មណ៍ និងធ្វើការ​សម្រេចចិត្ត​បាន​ល្អប្រសើរ។

២ រៀបចំ​កិច្ចការ និង​ពេលវេលា ការងារដែលត្រូវការថាមពលគិត​ច្រើន ​ទាមទារ​ការ​ច្នៃប្រឌិតខ្លះៗ ​ដូច​ជា​ការ​ឆ្លើយ​អ៊ីមែល ការ​ជម្រះ​ឯកសារ ត្រូវចេះបែងចែកពេលវេលាឲ្យច្បាស់​ ហើយគិតថាគួរធ្វើមួយណាទុកមួយណា។​ បើយើងរៀបចំ ហើយបែងចែក នោះយើងនឹងឆ្លាតវ៉ៃក្នុងការធ្វើការងារ។

៣ រៀបចំតុ អេក្រង់​ទូរសព្ទ អេក្រង់​កុំព្យូទ័រ ការរក្សាវាឲ្យ​មានរបៀបរៀបរយ នឹងធ្វើឲ្យ​វាកាន់តែងាយស្រួលសម្រាប់​យើងក្នុងការផ្តោតលើការងាររបស់យើង។ កាន់តែងាយស្រួលស្វែងរក​អ្វីដែលអ្នកចង់បានថែ​មមួយកម្រិតទៀត។

យ៉ាងណាមិញ​ អាចសាកល្បងការណែនាំទាំងនេះ។ យើង​ខ្ញុំ​ជឿ​ជាក់​ថា​ នឹង​ធ្វើឲ្យ​​អ្នក​ផ្ដោត​លើ​ការងារ​របស់​អ្នក​កាន់​តែ​ខ្លាំងជាមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិត្តរួមការងារ ៥ ប្រភេទ តែងធ្វើឲ្យជីវិតការងារកាន់តែស្មុគស្មាញ

ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយពង្រឹងផ្លូវអាជីពឲ្យកាន់តែរឹងមាំ និងប្រសើរជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម