Connect with us

ព័ត៌មានជាតិ

​​ទិញផ្ទះ និងខុនដូរទុកជួល មួយណាចំណេញជាង?

បានផុស

នៅ

ការ​វិនិយោគ​ខុនដូរ​នៅ​កម្ពុជា​​នៅ​តែ​​​ពេញ​​និយម​សម្រាប់​​ភ្ញៀវ​ជាតិ​ និង​​អន្តរជាតិ​​ ដោយ​​សារ​ការ​ទិញ​ខុន​ដូរ​ទុក​ជួល​បាន​​ផល​​ចំណេញ​ច្រើន​​ជាង​ បើ​ប្រៀបធៀប​នឹង​ការ​ទិញ​​ផ្ទះ​​ល្វែង ឬ​​ទិញ​​ដី​​ធ្លី​។ ការ​​ទិញ​​ដី​​ ឬ​ទិញ​ផ្ទះ​​​ក៏​ជា​ការ​វិនិយោគ​ ដែល​អាច​ទទួល​បាន​ផល​ចំណេញ​បាន​​​ខ្ពស់​​​ដែរ​ ប៉ុន្តែ​​​​​អ្នក​​ខ្លះ​​​​ត្រូវ​កប់​លុយ​រាប់​ពាន់ ដល់​​ម៉ឺន​ដុល្លារ​។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧកញ៉ា សំ សុខ​នឿន​ ប្រធាន​សមាគមអចលន​ទ្រព្យ​សកល និង​ជា​អគ្គនាយកក្រុមហ៊ុន KWSam Sn Realty បាន​លើក​ឡើង​​ថា​ ការ​ទិញ​​ខុនដូរ​​សម្រាប់​​ជួល​​ទទួល​បាន​​​ផល​ចំណេញ​ត្រលប់​មក​វិញ​គិត​ជា​ភាគរយ​​​ច្រើន​ជាង​ ទិញ​ផ្ទះ ឬ​ទិញ​​ដី​ធ្លី។​​ ឧទាហរណ៍​​៖ បើ​យើង​​ទិញ​ផ្ទះ​ល្វែង​តម្លៃ​​​​ ៩​ម៉ឺន​ដុល្លារ​​ គឺ​​អាច​ជួល​បាន​​​ចន្លោះ​ពី​ ១៥០ ដុល្លារ​ ទៅ​២០០​ដុល្លារ​ប៉ុណ្ណោះ រី​ឯ​ទិញ​​ដី​ធ្លី​ក៏​មិន​​អាច​ជួល​បាន​ដែរ ​ដោយ​ឡែក​​​បើ​យើង​យក​​លុយ​ទិញ​ខុន​ដូរ​តម្លៃ​ ៩ម៉ឺន​ដុល្លារ​ដូច​គ្នា​​គឺ​អាច​ជួល​បាន​ចន្លោះ​ពី​​៨​០០​ដុល្លារ​​ទៅ ១​០០០​ដុល្លារ​ក្នុង​មួយ​ខែ​។

“​អញ្ចឹង​​ការ​ទិញ​​ខុន​ដូរ​សម្រាប់​ជួល​ បាន​ចំណេញ​ខ្ពស់​ជាង​ការ​ទិញ​ផ្ទះ​ល្វែង​ ​ឬ​ទិញ​ដី​​​​​​។ ដូច្នេះ​ការ​វិនិយោគ​ខុន​ដូរ​នៅ​រាជធានី​ភ្នំពេញ​នៅ​តែ​ជា​ការ​វិនិយោគ​ដ៏​ពេញ​និយម​​​ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ ដោយសារ​ផល​ចំណេញ​​ទទួល​បាន​ខ្ពស់”។ លោក​ឧកញ៉ា​បន្ថែម​​។

​​​លោក​ឧកញ៉ា​បាន​​ឱ្យ​ដឹង​ទៀត​ថា បើ​ទិញ​​ខុន​ដូរ​​ទុក​​ជួល​​ចន្លោះ​ពេល​៨​ឆ្នាំ​ទៅ​​១០​​ឆ្នាំ​ នោះ​យើង​នឹង​អាច​ចំណេញ​បាន​ខុន​ដូរ​មួយ​ ។ ដូច្នេះ​​អ្នក​វិនិយោគ​​​ភាគ​ច្រើន​គឺ​អនុវត្ត​បែប​នេះ។

​​វិស័យ​​ខុន​ដូ​​បាន​ចាប់​កំណើ​ត​ដំ​បូង​នៅ​កម្ពុជា​កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​ ២០០០ មាន​គម្រោង​តែ​ពីរ ទៅ បី​​​​ប៉ុណ្ណោះ​ត្រូវ​បាន​សាង​សង់​នៅ​ភ្នំពេញ ហើយ​​សុទ្ធ​សឹង​ធ្វើ​​ឡើង​ដើម្បី​ឆ្លើយ​តប​តម្រូវ​​ការ​​​អតិថិជន​ជា​ជន​បរទេស។ តែ​ជាង​មួយ​ទសវត្សរ៍​ក្រោយ​មក​នេះ​ស្ថាន​ភាព​ទី​ផ្សារ​បាន​ផ្លាស់​ប្តូរ។ និន្នាការថ្មីមួយ​បាន​​លេចឡើង ដោយ​សារ​កំ​ណើន​ប្រ​ជាជន​កម្ពុជា​​វណ្ណៈ​កណ្តាល ហើយ​ពួក​គេ​​កំពុង​ត្រូវ​​ការ​លំ​នៅ​ដ្ឋាន​ផ្ទាល់​ខ្លួន​ ដែល​មាន​បែ​ប​បទ​រស់​នៅ​បែប​ស៊ី​វិ​ល័យ។​​

​​​ក្រោយ​ពី​កម្ពុជា​​បាន​​បើក​សេដ្ឋកិច្ច​ និង​សង្គម​ឡើង​វិញ​ កាល​ពី​ចុង​ឆ្នាំ​មុន​វិស័យ​អចលនទ្រព្យ ដែល​ធ្លាប់​ទទួលរង​នូវ​ភាពស្ងប់ស្ងាត់ បានចាប់ផ្តើម​ក​ម្រើ​កឡើ​ង​វិញ​បន្តិចម្ដងៗ ដោយ​ក្នុងនោះ​ទីផ្សារ​ជួយ​ខុន​ដូ ក៏​កំពុងមាន​សកម្មភាព​ឡើងវិញ​ផង​ដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

ព្រឹល​ធ្លាក់​ខ្លាំង​នៅ​កូរ៉េ​ខាង​ត្បូងរហូតដល់មានការប្រកាស​អាសន្ន

សន្តិសុខសង្គម៧ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះធ្វើរដ្ឋបាល ក្រោយស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ភ្លើងឆេះព្រៃ​​​កាន់​តែ​ខ្លាំង​នៅ​ភាគ​អាគ្នេយ៍​​អូស្ត្រាលី​ចំពេល​​រលក​កម្ដៅ​​​កើន​ឡើង​​​

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ទីរធនធានទឹកខេត្តរតនគិរី ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអាកាសធាតុចុះត្រជាក់

កីឡា២៦ នាទីutes មុន

Ryan Garcia នឹង​ឡើង​សង្វៀន​វិញ​ក្នុងការប្រកួតជាផ្លូវការនៅខែឧសភា

សន្តិសុខសង្គម២២ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

ជីវិតកម្សាន្ដ២ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ចរាចរណ៍២១ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ៖ មិនយូរមិនឆាប់​ អាមេរិក នឹងបានទឹកដីថ្មីៗបន្ថែម ពង្រីកខ្លួនធំជាងនេះ 

Sokha Hotels

ព័ត៌មានពេញនិយម