Connect with us

KPT+

មក​ស្គាល់​ម៉ាក​សម្លៀកបំពាក់​ថ្លៃៗ​បំផុត​នៅ​លើពិភពលោក

បានផុស

នៅ

តោះ! មក​ស្គាល់ម៉ាក​សំលៀកបំពាក់​កំពូល​ទាំង ១០ ដែល​ថ្លៃ​បំផុត​លើ​លោក៖

Gucci

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​អ៊ីតាលី Gucci ជា​យីហោ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក។ ម៉ាកនេះ​មាន​ផលិតផល​ដូចជា កាបូប ស្បែកជើង នាឡិកា គ្រឿងអលង្ការ និង​ទឹកអប់។

Gucci ចាប់ផ្តើម​តាំង​ពីឆ្នាំ ១៩២១ ដោយ​ស្ថានិក​លោក Guccio Gucci ដែល​បាន​បើក​ទ្វារ​ហាង​ដំបូង​នៅ​ក្រុង Florence ប្រទេស​អ៊ីតាលី។

Chanel

យីហោ​សំលៀកបំពាក់​បារាំង Chanel ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​អ្នកស្រី Coco Chanel ក្នុងឆ្នាំ ១៩១០ នៅ​ទីក្រុង​ប៉ារីស។ បច្ចុប្បន្ន​នេះ​យីហោ Chanel ជា​ម៉ាក​សំលៀកបំពាក់​ឆើតឆាយ​បំផុត​មួយ។

ក្រុមហ៊ុន Chanel មាន​ផលិតផល​ដូចជា ស្រោមជើង ស្បែកជើង កាបូប គ្រឿងអលង្ការ និង​គ្រឿង​សំអាង​ដែល​ទឹកអប់​របស់​វា​ជាប់​លំដាប់​លេខ ៥ ជា​គ្រឿង​ក្រអូប​ដ៏​ល្អ​បំផុត​មួយ​ត្រូវ​បាន​ទទួល​ស្គាល់​ច្រើន​បំផុតរហូតដល់ ៧,៦% នៅ​ទូទាំង​ពិភពលោក។

LV

LV ឬ Louis Vuitton ជាស្លាក​យីហោ​កាបូប​និង​វ៉ាលី​មាន​គុណភាព​ខ្ពស់​ក្នុង​ចំណោម​ម៉ាក​ថ្លៃ​បំផុត​និង​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន Louis Vuitton មាន​និយោជិក​ជាង ១០ ម៉ឺន​នាក់ និង​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ជាង ២៩ លាន​ដុល្លារ​រហូត​ជាប់​ឈ្មោះ​ជា​ហាង​មាន​តម្លៃ​បំផុត​នៅ​លើ​ពិភពលោក។

ម៉ាក​សំលៀកបំពាក់​នេះ​មាន​ដូចជា សំលៀកបំពាក់ គ្រឿងសម្អាង គ្រឿងក្រអូប និង​គ្រឿងអលង្ការ។

Prada

ក្រុមហ៊ុន Prada បង្កើត​ឡើង​ដោយ​លោក  Mario Prada នៅ​ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ ១៩១៣។ វា​ជា​ម៉ាក​សំលៀកបំពាក់​ថ្លៃ​បំផុតមួយ ។ យីហោ Prada កាន់​តែ​ល្បីល្បាញ​ក្រោយ​ចៅស្រី​ស្ថានិក​អ្នកស្រី Miuccia Prada ចូល​កាន់តំណែង​ក្រុមហ៊ុន​នៅឆ្នាំ ១៩៧៨។  ក្រុមមហ៊ុនសម្លៀកបំពាក់នេះ បច្ចុប្បន្នមានទ្រព្យជាង ៦.៣ ពាន់លានដុល្លារ។

Dior

អ្នក​រចនា​ម៉ូដ Christian Dior បាន​បង្កើត​ម៉ាក Dior នាឆ្នាំ ១៩៤៦ នៅ​ប្រទេស​បារាំង​ហើយ​វា​បាន​ក្លាយ​ជា​យីហោល្បី​បំផុត​មួយ។ Dior ច្នៃ​​សំលៀកបំពាក់ និង​គ្រឿង​ក្រអូប​សម្រាប់​ស្ត្រី​និង​សុភាពនារី។ បច្ចុប្បន្ន​ម៉ាក​នេះ មាន​ហាង​ប្រហែល ១៦០ ដែល​កំពុង​ចែក​ផលិតផល​របស់​ខ្លួន​ពាសពេញ​ពិភពលោក។

Valentino

បើគេនិយាយពី​យីហោ​សំលៀកបំពាក់​អ៊ីតាលី​លេចធ្លោ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ គេ​នឹង​នឹក​ដល់​ម៉ាក Valentino មុនគេ។ យីហោ​នេះ​បាន​បង្កើត​ឡើងក្នុងឆ្នាំ ១៩៥៩ ដោយ​លោក Valentino Garabani  ជាមួយ​​ផលិត​ដំបូង​របស់​ខ្លួនគឺ សំលៀកបំពាក់​​និង​ទឹកអប់។​បច្ចុប្បន្ន​ម៉ាក Valentino ជាប់​ឈ្មោះ​ជា​យីហោ​សំលៀកបំពាក់​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​មួយ។

Marc

លោក Marc Jacobs ជាអ្នករចនា​ម៉ូដ​សំលៀកបំពាក់​ម្នាក់ ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក Luis Vuitton អស់​ពេល​ជា​ច្រើនឆ្នាំ។ រហូត​ដល់​ឆ្នាំ ១៩៩៤ លោក​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​និង​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​គឺ Marc ។

បច្ចុប្បន្ន Marc មាន​ហាង​ចំនួន ២០០ កន្លែង​ដែល​មាន​លក់​ស្បែកជើង កាបូប វ៉ែនតា និង​ទឹកអប់ និង​មាន​ទីតាំង​ចែកចាយ ៨០ ប្រទេស​ទូទាំង​ពិភពលោក។

Versace

យីហោថ្លៃបំផុតមួយនៅលើ​ពិភពលោក Versace ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ច្នៃម៉ូដ​ជនជាតិ​អ៊ីតាលី​លោក Gianni Versace ក្នុង​ឆ្នាំ ១៩៧៨ និង​ទទួល​បាន​ប្រជាប្រិយភាព​ភ្លាមៗ​ក្រោយ​កសាង​យីហោ​ផ្ទាល់ខ្លួន។

យីហោ Versace មាន​សម្លៀកបំពាក់ គ្រឿងក្រអូប គ្រឿង​សំអាង និង​គ្រឿង​សង្ហារឹម​ប្រណីតៗ។

Fendi

កើតឡើង​នៅ​ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងឆ្នាំ ១៩១៨។ សព្វថ្ងៃ​នេះ Fendi ជា​ម៉ាក​សំលៀកបំពាក់​ថ្លៃ​បំផុត​និង​សំខាន់​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​ម៉ូដ។

យីហោ​ល្បីល្បាញ​នេះ​មាន​លក់​ដូចជា ទឹកអប់ វ៉ែនតា និង​នាឡិកា។ ប៉ុន្តែ​ចំណុច​ខ្លាំង​របស់​ក្រុមហ៊ុន​នេះ​គឺ សំលៀកបំពាក់​មក​ពី​ផលិតផល​ស្បែក។

Givenchy

Givenchy ជា​យីហោ​សំលៀកបំពាក់​បារាំង​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​រចនា​ម៉ូដ​លោក Hubert de Givenchy ក្នុងឆ្នាំ ១៩៥២ ។ ស្ថាបនិក​ក្រុមហ៊ុន​បាន​ចូលនិវត្តន៍​កាល​ពី​​ឆ្នាំ ១៩៩៥ ប៉ុន្តែ​ម៉ាក​នេះ​នៅ​តែ​បន្តនិយាយថា ជា​ម៉ាក​ថ្លៃ​បំផុត​មួយ​ក្នុង​វិស័យ​ម៉ូដ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ medium

ចុចអាន៖ហេតុអ្វី​បាន​ជា​របរ​ហាង​កាហ្វេ​ច្រើន​បរាជ័យ​ក្នុង​រវាងពេល២ឆ្នាំដំបូង?

ចុចអាន៖ចង់​ក្លាយ​ជា​អ្នក​នយោបាយ? ជំនាញ​ទាំងនេះ​អាច​ជួយ​ជំរុញ​ទៅ​រក​បំណង​ប្រាថ្នា​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម