Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការរដ្ឋសភា ​៖ សេចក្ដីព្រាង​​វិសោធនកម្ម​ច្បាប់ធម្មនុញ្ញ ​​​បានទៅដល់រដ្ឋសភាហើយ

បានផុស

នៅ

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋសភា​ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី ១៥ ខែកក្កដានេះថា ​សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា​១៩ថ្មី (មួយ) មាត្រា ៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ​៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ​ បានទៅដល់​រដ្ឋសភាហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ឡេង ប៉េងឡុង ​​​សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពី ​វិសោធនកម្មមាត្រា​មួយ​ចំនួន ​នៃច្បាប់ធម្មនុញ្ញនេះ​ នឹងដាក់ជូនគណៈអចិន្រ្តៃយ៍រដ្ឋសភា​នៅសប្តាហ៍ក្រោយនេះ​ហើយ។ លោក​ថា នៅពេលគណៈអចិន្រ្តៃយ៍រដ្ឋសភាបើកកិច្ចប្រជុំ​ពិនិត្យ សម្រេចរួចហើយ ​ទើប​ដាក់ជូនរដ្ឋសភា ដើម្បីបើកកិច្ចប្រជុំ ពេញអង្គ​។​​​

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ កាលពី​ម្សិល​មិញថា ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ​១០នេះ គឺអនុវត្តទៅតាមនីតិវិធី ដែល​ចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមាន​ចំណុចណាមួយដែលនិយាយថា ជារឿងលាក់បាំង ជាការសំងាត់​នោះទេ។​ បើតាមលោករដ្ឋមន្ត្រី​ ចាប់តាំងពីឆ្នាំ ​១៩៩៣មក រដ្ឋធម្មនុញ្ញរបស់​កម្ពុជា ត្រូវបាន​ធ្វើវិសោធនកម្មចំនួន​ ៩ លើក​​រួចមកហើយ។ បើគិតបន្ថែមលើកនេះទៀត គឺចំនួន ១០លើកហើយ។ ការធ្វើវិសោធនកម្មនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងដើម្បីធានាការពារឧត្ដមប្រយោជន៍របស់ជាតិ។​

គួររំលឹកថា កាលពីថ្ងៃ​ទី ១៣ ខែកក្កដា ​ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀប​ចំ​សេចក្តីក្រាបបង្គំទូលថ្វាយមតិ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ​កម្ពុជា​ ហើយជាលទ្ធផលលទ្ធផល​ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បញ្ជាក់ថា ​«អាចធ្វើទៅបាន» ស្របតាមបរិបទនៃសភាព ការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់​ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម