Connect with us

ជីវិតកម្សាន្ដ

ទោះកំពុងស្ពាយជំងឺ Sammo Hung សុខចិត្តជិះរទេះរុញ មកបង្រៀនតួកុនស្រករក្រោយ

បានផុស

នៅ

ទោះបីវ័យជ្រេហើយក៏ដោយ តារាក្បាច់គុន Sammo Hung នៅតែមិនបោះបង់វិស័យសិល្បៈចោល ដោយសុខចិត្តជិះរទេះរុញមកបង្រៀនកូនសម្ដែងកុន ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងស្ងើចសរសើរគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Sammo Hung បានក្លាយនិមិត្តរូបនៃតារាសម្ដែង​ភាពយន្ត​ក្បាច់​គុន​ហុងកុង​ អស់ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ត្បិតថាលោកមិនសូវបានសម្ដែងជាតួឯកក៏ពិតមែន ប៉ុន្តែភាពយន្តហុងកុងល្បីៗកាលពីមុន មិនដែលបាត់មុខលោកនោះទេ ហើយលោកក៏មានប្រជាប្រិយភាពមិនចាញ់តួឯកល្បីៗទៀតដូចជា លីលានជា ឈិនឡុង ឬកុំកុំ ប៉ុន្មានដែរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាក្បាច់គុនរូបនេះ ហាក់មិនបានចូលរួមសម្ដែងទៀតនោះទេ ព្រោះវ័យជរា និងបញ្ហាសុខភាព ដែលវាធ្វើឱ្យលោកត្រូវប្រើរទេះរុញ និងឈើច្រត់ជានិច្ច។ មិនថាឧបសគ្គយ៉ាងនេះក្ដី Sammo Hung បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនក្នុងបេះដូងសាធារណៈជន ដោយ​នៅ​តែ​ចូល​រួម​សកម្មភាព​សិល្បៈ ក្នុងនាម​ជា​អ្នក​ដឹក​នាំ​រឿង និង​ផលិតករមួយរូប។

កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានចុះផ្សាយវីដេអូមួយ ដែលអ្នកសារព័ត៌មានសម្ភាសន៍ Sammo Hung លើគម្រោងភាពយន្ត ដែលលោកកំពុងធ្វើ។ គួរ​កត់​សម្គាល់​ថា ក្នុងវីដេអូនោះ លោកបានត្អូញត្អែអំពីតួ​សម្ដែងជំនាន់ក្រោយ ​ក្នុងនោះរួម​មាន​ការ​បង្ហាញ​ខ្លួន​របស់​កូន​ប្រុសរបស់លោក​ គឺ​តារា​សម្ដែង Timmy Hung។

តារាជើងចាស់រូបនេះ ​និយាយ​ចំៗ​ថា ការ​សម្តែង​របស់​កូនប្រុស​លោក​នៅ​មិនទាន់​បង្ហាញ​ពី​អត្តចរិត​របស់​តួ​ប្រុស​នៅឡើយ​។​ គេនៅស្ទើរកាយវិការ ជាពិសេសការបញ្ចេញអារម្មណ៍របស់តួ។ Sammo Hung ថា ជំនាន់របស់លោក តួត្រូវលះបង់ច្រើនណាស់ ធ្វើយ៉ាងបញ្ចូលខ្លួនឯងឱ្យក្លាយទៅជាតួពិតៗ ទើបទស្សនិកជន ដក់ជាប់នៅក្នុងអារម្មណ៍ ពេលបានទស្សនាហើយ។

ទន្ទឹមគ្នាដែរគេសម្គាល់ឃើញថា ទោះបីតារាហុងកុងរូបនេះ មានជំងឺជាប់ខ្លួន និងសុខភាពទ្រុឌទ្រោមយ៉ាងណាក្ដី លោកនៅតែជាតារាដែលមានបេះដូងស្រឡាញ់វិស័យសិល្បៈយ៉ាងជ្រាលជ្រៅ ដោយលោកនៅតែចូលរួមក្នុងការផលិត និងដឹកនាំភាពយន្ត ថ្វីបើមិនអាចសម្ដែងបានក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ភរិយា ឈិនឡុង​ លេចមុខជាសាធារណៈម្ដង មហាជនផ្អើលព្រាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៦ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម