Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស ថៃ ឆ្មក់ចូលប្រភពលក់អាវុធតាមអនឡាញ ២ កន្លែង ដកហូតកាំភ្លើងជាង ២,៣០០ ដើម

បានផុស

នៅ

ប៉ូលិសបង្ក្រាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថៃបានឆ្មក់ចូលឆែកឆេរ​ទីតាំងជួញដូរអាវុធខុសច្បាប់ចំនួន ២ កន្លែងដែលផ្សព្វផ្សាយលក់អាវុធតាមអនឡាញ ដោយរឹបអូសបានអាវុធជាង ២,៣០០ ដើម និងគ្រាប់រំសេវរាប់សែនគ្រាប់ ខណៈ​វត្ថុ​តាងមួយចំនួនទៀតក៏បញ្ជូនបានទៅ​កាន់​ផ្នែក​ជំនាញ និងពង្រីកការស៊ើបអង្កេតបន្តផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្តម​សេនីយ៍ទោ Kornchai Klailueng អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ថៃទទួលបន្ទុកផ្នែកបច្ចេកវិទ្យា​អ៊ីនធឺណិតបានប្រាប់សន្និសិទកាសែតថា លទ្ធផលប្រតិបត្តិការឆែកឆេរប្រភពជួញដូរអាវុធខុសច្បាប់ចំនួន ២ កន្លែងតាមរយៈអនឡាញនេះ ប៉ូលិសបានរកឃើញទីតាំង​ទី ​១ គឺនៅហាងលក់ទំនិញមួយស្ថិតនៅផ្លូវរតនា​ក្រុងបាងកក ដោយរឹបអូស​បានវត្ថុតាងរួមមាន កាំភ្លើង ចំនួន ១,៨៦៥ ដើម និងគ្រាប់រំសេវចំនួន ៨២,៤៥០ គ្រាប់ ឧបករណ៍ទប់សម្លេងកាំភ្លើងចំនួន ៣១ ។

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ចំណែកទីតាំងទី ២ គឺនៅភូមិសាស្ត្រម្តុំផ្លូវរ៉ាមខាំហេងក្រុងបាងកក ដោយរឹបអូសបានវត្ថុតាងរួមមាន កាំភ្លើងខ្យល់សម្ពាធខ្លាំងលេខ ១ និងលេខ ២ ចំនួន ១៤២ ដើម រួមជាមួយនឹងកាំភ្លើងខ្លីចំនួន ២៣៨ ដើម, គ្រាប់កាំភ្លើងខ្យល់លេខ ១ និងលេខ ២ សរុបចំនួន ៤១០ ប្រអប់ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Naewna

ចុចអាន ៖ បក្សភឿ ថៃ ស្នើលោក ប្រាយុទ្ធ ដោះស្រាយបញ្ហាតម្លៃអគ្គិសនីឡើងថ្លៃខ្ពស់ ពិសេសចរចាប្រភពថាមពលជាមួយ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម