Connect with us

ព័ត៌មានជាតិ

សម្តេច ហេង សំរិន៖ ​​ជោគជ័យ​​លើការ​បោះឆ្នោត​ឃុំ​-សង្កាត់ ​​បញ្ជាក់ថា ប្រជាជន​​ត្រូវ​ការគណបក្សប្រជាជនដឹកនាំ​បន្ត​

បានផុស

នៅ

ប្រសាសន៍របស់សម្តេចមហាពញ៉ាចក្រី ហេង សំរិន ​ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា​បាន​ធ្វើឡើង​នៅក្នុងសុន្ទរកថា បើក​សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ នាព្រឹកថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២២ នេះ។

បើតាមសម្តេចមហាពញ៉ាចក្រី ហេង សំរិន​​ ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ​២០២២ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហឹង្សា និងការគំរាមកំហែងឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបញ្ជាក់យ៉ាងនេះថា “​ជោគជ័យដ៏ត្រចះត្រចង់លើការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថ្មីៗនេះ បញ្ជាក់ថា ប្រជាជនកម្ពុជានៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀតក្នុងការដឹកនាំនាវា​កម្ពុជាឆ្ពោះទៅកាន់ភាពសម្បូររុងរឿង និងវិបុលភាព”។​

ទោះជាយ៉ាងណា សម្តេចមហាពញ៉ាចក្រី ហេង សំរិន​ អះអាងថា ​ជ័យជម្នះ ​និងសមិទ្ធផល ឬស្នាដៃដែលយើងសម្រេចបានលើគ្រប់ផ្នែក គ្រប់វិស័យ មិនមែនមានន័យថា រាល់​ការខិតខំរបស់​យើងមិនមានជួបឧបសគ្គ ឬបញ្ហាប្រឈម​នោះឡើយ​ ប៉ុន្តែអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពី​ប្រជាជនមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ មានធន​ធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាពមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀ​បរបបធ្វើការត្រឹមត្រូវនោះ ទើបធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ សម្តេចមហាពញ៉ាចក្រី ហេង សំរិន​ ​កោតសរសើរ​ចំពោះ​ក្រុមការងារចុះជួយមូលដ្ឋាន និងអង្គការមហាជន​គណបក្សគ្រប់ផ្នែក​ ព្រមទាំង​មន្ត្រី និងសមាជិក សមាជិកាគណបក្សទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេច រាល់ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន​។ ការខិតខំ និងអំពើល្អរបស់យើងតែងទទួល​បានការតបស្នងតាមរយៈសន្លឹកឆ្នោតពីប្រជាជនវិញនៅគ្រប់ពេលបោះឆ្នោត៕

អត្ថបទ៖ កោះកែវ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម