ជីវិតកម្សាន្ដ
ចូលរោងការស្អែក កូនក្រមុំ Weir បញ្ចេញរូប Pre-Wedding បន្ថែម
ស្របពេលដែលថ្ងៃពិសេសឈានមកដល់ស្អែកនេះ កូនក្រមុំរបស់ Weir បញ្ចេញរូបថត Pre-Wedding ជាច្រើនសន្លឹកបន្ថែម ភ្ជាប់ជាមួយខេបសិនបង្ហាញពីក្ដីរំភើប និងភាពសប្បាយរីករាយរបស់ខ្លួន មហាជនឃើញហើយ នាំគ្នាជួយអបអរសាទរព្រោងព្រាត។

ប្រិយមិត្តតាមដានសារព័ត៌មាន កម្ពុជាថ្មី បានដឹងរួចមកហើយថា ថ្ងៃមង្គលរបស់កូនក្រមុំអភិជន Vicky និងតារាប្រុស Weir Sukolwat នឹងចាប់ផ្ដើមនៅទីអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅឯសណ្ឋាគារ Kha Pella Bangkok ក្នុងរាជធានីបាងកក ក្រោយគូស្នេហ៍នេះ បានភ្ជាប់ពាក្យកាលពីប៉ុន្មានសប្ដាហ៍មុន។

ខណៈអាពាហ៍អាពាហ៍នឹងប្រារព្ធនៅថ្ងៃស្អែក កូនក្រមុំរបស់ Weir បានបង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួន ដោយបង្ហោះរូបថត Pre-Wedding យ៉ាងផ្អែមល្ហែម ធ្វើឱ្យអ្នកប្រើបណ្ដាញសង្គមថៃ នាំគ្នាសម្រុកចុច Like រាប់សិបពាន់នាក់ និងផ្ញើពាក្យជូនពរយ៉ាងច្រើនកុះករ។

ក្នុងខេបសិន Vicky Peemonya បានសរសេរជាភាសាអង់គ្លេសថា “R U Reddy? (តើអ្នកត្រៀមខ្លួនឬនៅ?)។ តាមរយៈខេបសិនមួយឃ្លានេះ អ្នកគាំទ្រអាចស្មានដឹងថា កូនក្រមុំរំភើបចិត្តប៉ុនណា ព្រោះថាពិធីនេះជាពិធីដ៏មានអត្ថន័យចំពោះមនុស្សស្រីជាច្រើន ក្នុងនោះរួមទាំង Vicky ផងដែរ៕










ប្រែសម្រួល៖ សន្យា
ចុចអាន៖ Weir ដឹកដៃ Vicky និងម្តាយទៅធ្វើបុណ្យ មុនថ្ងៃអាពាហ៍ពិពាហ៍ជិតមកដល់
ចុចអាន៖ កៀកថ្ងៃរៀបការ អនាគតកូនក្រមុំ Vicki ដាក់ Pre Wedding មួយសន្លឹក អមខេបសិនមិនធម្មតា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត