Connect with us

នយោបាយ

កម្ពុជា និងអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការ​លើការគ្រប់គ្រងអាងទន្លេ

បានផុស

នៅ

កម្ពុជា និងអាមេរិកបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងអាងទន្លេដើម្បីការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព និងដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពង្រឹងកិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅក្នុងជំនួបពិភាក្សាគ្នារវាងលោកបណ្ឌិត អ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែ និងថាមពល និងលោកស្រីឧត្តមសេនីយ៍ Diana Holland គណៈប្រតិភូគណៈ​កម្មការទន្លេមីស៊ីស៊ីពី នៃសហរដ្ឋអាមេរិក ។

នៅក្នុងជំនួបនោះ លោករដ្ឋលេខាធិការប្រចាំការ បានលើកឡើងអំពីផែនការលម្អិត និងអត្ថប្រយោជន៍នៃគម្រោង​នាពេលអនាគតក្នុងការការពារអាងទន្លេមេគង្គ  និងការគ្រប់គ្រងទឹកក្នុងអាងដើម្បីប្រើប្រាស់បានយូរឆ្នាំ និងសម្រាប់​ជលផលនានា។

បន្ថែមពីនេះ​ លោករដ្ឋលេខាធិការ ក៏បានមានប្រសាសន៍បន្ថែមអំពីសារៈសំខាន់នៃការប្រើប្រាស់វារីអគ្គិសនីនៅកម្ពុជា ដែលជួយដល់អាងទន្លេមគង្គផងដែរ។

ជាការឆ្លើយតប​ លោកស្រីឧត្តមសេនីយ៍ Diana Holland បានសម្ដែងនូវការកោតសរសើរចំពោះសកម្មភាពការងារ​របស់កម្ពុជាដែលបានអនុវត្តក្រោម MoU រវាងគណៈកម្មការទន្លេទាំងពីរ កន្លងមកលើការគ្រប់គ្រងធនធានទឹក ជាពិសេស​អាងទន្លេមគង្គនេះ បានយ៉ាងល្អប្រសើរ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៩ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១០ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម