Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកគិរីសាគរ បន្តបំផុសស្មារតី​ដល់ពលរដ្ឋ និងអ្នកទេសចរទុកសំរាម​ឱ្យត្រឹមត្រូវ

បានផុស

នៅ

កោះកុង៖ អាជ្ញាធរស្រុកគិរីសាគរ នៅតែបន្តបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងអ្នកទេសចរដែលរស់នៅ ឬមកលេង​កម្សាន្តនៅលើកោះស្តេច ចូលរួមបែងចែកសំរាមឱ្យត្រឹមត្រូវមុននឹងអ្នកប្រមូលចុះយកទៅទីលានសំរាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទួន ឪទី អភិបាលស្តីទីស្រុកគិរីសាគរ បានដឹកនាំដល់អាជ្ញាធរភូមិឃុំ សមត្ថកិច្ច គ្រូបង្រៀន សិស្សានុសិស្ស ព្រមទាំងពលរដ្ឋចុះប្រមូលសំរាមនៅតាមដងផ្លូវ និងឆ្នេរសមុទ្រ ដោយអប់រំណែនាំអំពីការទុកដាក់សំរាមរឹងរាវឱ្យមា​ន​សណ្តាប់ធ្នាប់ល្អ ចៀសវាងបង្កផលប៉ះពាល់បរិស្ថានសោភ័ណ្ឌបរិ ស្ថាន ខណៈឃុំកោះស្តេច ជារមណីយដ្ឋាន​ទេសចរណ៍ដ៏ទាក់ទាញមួយ។

លោកអភិបាលស្តីទីស្រុកគិរីសាគរ ឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដានេះថា ការរៀបចំទុកដាក់មានសណ្តាប់ធ្នាប់​ត្រឹមត្រូវស្អាតល្អបាន លុះត្រាតែមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ និងអ្នកទេសចរដែលរស់នៅ និងមកលេងកម្សាន្តនៅលើកោះស្តេចតែម្តង។

បើតាមលោក ទួន ឪទី កន្លងទៅថ្មីៗបាន ជួបសំណេះសំណាលជាមួយក្រុមអាជីវករ និងម្ចាស់សណ្ឋាគារផ្ទះសំណាង់ ក៏ដូចជាអ្នកសេវាកម្មទេសចរណ៍នៅលើកោះស្តេច ដើម្បីស្តាប់មតិពីដំណើរការប្រមូលសំរាមវិនិយោគដោយក្រុមហ៊ុន សួរ វីរៈ ក្នុងន័យបំពេញបន្ថែមលើតម្រូវការដែលកំពុងមានចំពោះយន្តការប្រមូលតាមខ្នងផ្ទ និងផ្ទះសំណាក់ សណ្ឋាគាររយៈពេល៤ខែមកនេះ។

បន្ទាប់ពីមានយន្តការអប់រំណែនាំដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ អាជ្ញាធរសង្កេតឃើញថា មានការចូលរួមច្រើន​ពីរបៀបទុកដាក់ និងមិនចោលសំរាមទៅក្នុងទឹកសមុទ្រ ផ្ទុយមកវិញពួកគាត់ក៏ជំនួយជាថវិកាទៀតផង។ អាជ្ញាធរនឹងបន្តដាក់ពង្រាយធុងសំរាមតាមខ្នងផ្ទះពលរដ្ឋ និងតំបន់ប្រតិបត្តិករសេវាកម្មទេសចរណ៍ថែម។

បច្ចុប្បន្ន កោះស្តេចមានឡដុតសំរាមដោយឧបត្ថម្ភគាំទ្រដោយក្រសួងបរិស្ថាន តបនឹងទៅនឹងចង់បានរបស់អាជ្ញាធរ និងពលរដ្ឋ សម្រាប់លើកកម្ពស់គាំពារថែរក្សាបរិស្ថានអនាម័យ។ ហើយក្នុង១ថ្ងៃៗបរិមាណសំរាមដែលបញ្ចេញតាម​ខ្នងពលរដ្ឋ និងផ្ទះសំណាក់មិនក្រោម១តោននោះទេ។ ពលរដ្ឋរស់នៅលើកោះស្តេចមានជាង៦០០គ្រួសារ ភាគច្រើនប្រកបរបរនេសាទសមុទ្រ និងផ្តល់សេវាកម្មទេសចរណ៍៕ អត្តបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម