Connect with us

ព័ត៌មានជាតិ

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ជំរុញឲ្យខិតខំដោះស្រាយចំណុចខ្វះខាតនានា

បានផុស

នៅ

នៅក្នុងអង្គ​សន្និបាត​គណៈកម្មាធិការកណ្ដាលរយៈពេលពីរថ្ងៃ គណបក្សប្រជាជនកម្ពុជា បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់អំពីកត្តាធំៗ នៃជ័យជម្នះរបស់គណបក្ស ដែលត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងពីចំណុចខ្វះខាត ដែលត្រូវខិតខំដោះស្រាយ និងកែ​លម្អ ដើម្បីពង្រឹងជំនឿរបស់ប្រជាជន ចំពោះការដឹកនាំរបស់គណបក្សបន្ថែមទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលទ្ធផល នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលត្រូវបានផ្សព្វផ្សាយក្រោយបញ្ចប់កិច្ចប្រជុំ បានបញ្ជាក់ថា គណបក្សបន្តជំរុញការអនុវត្តរាល់ទិសដៅជាអទិភាពទាំងឡាយ ដោយឆន្ទៈមោះមុត ឲ្យទទួលបានលទ្ធផលល្អប្រសើរ គឺការពង្រឹងសន្តិភាពស្ថេរភាពនយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិឃុំ-សង្កាត់ ការគ្រប់គ្រងការឆ្លង​រាលដាលនៃជំងឺកូវីដ១៩ ការការពារខឿនសុខភាពប្រជាជន ការស្ដារអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រោយវិបត្តិជំងឺកូវីដ-១៩ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

ជាមួយគ្នានោះ អង្គសន្និបាតក៏បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណា និងរក្សាអំណាចទិញរបស់ប្រាក់រៀល សំដៅរក្សាលំនឹងនៃជីវភាពប្រជាជន ក្នុងបរិការណ៍ត្រូវទទួលរងសម្ពាធពីការវិវត្ត ប្រកប​ដោយគ្រោះថ្នាក់ នៃសភាពការណ៍អន្តរជាតិ និងបាន​ជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ-១៩ ព្រមទាំងការដំឡើងប្រាក់បៀវត្ស ផងដែរ​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​ក្រុម​​អ្នកតវ៉ា​នៅស៊ែប៊ី​​នឹ​ងធ្វើ​ដំណើរ​៩០គីឡូម៉ែត្រ បង្កើន​ការ​ដាក់សម្ពាធ​​​លោក Vucic

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកទេសចរជាង២ម៉ឺននាក់ មកលេងកម្សាន្តនៅខេត្តកោះកុងក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម