Connect with us

ព័ត៌មានជាតិ

ដេប៉ូខ្សាច់ជាប់ផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋ

បានផុស

នៅ

អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ហួសបុរីប៉េងហួតចូលដល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែងសង្កេតឃើញដីខ្សាច់ជ្រុះពេញលើផ្លូវ និងតែងបង្កការគ្រោះថ្នាក់ដល់អ្នកបើកបរម៉ូតហើយប៉ះពាល់ដល់បរិស្ថានខ្លាំងណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពត័មានពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ចំពោះដីខ្សាច់ដែលជ្រុះលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីសង្កាត់វាលស្បូវច្រើនជាងសង្កាត់ដ៏ទៃទៀតនេះដោយសារតែសង្កាត់មួយនេះមានដេប៉ូខ្សាច់នៅជាប់ផ្លូវជាតិលេខ១ ហើយអ្នកបើកបររថយន្តដឹកខ្សាច់ភាគច្រើន​ដឹកខ្សាច់សើមដែលងាយនឹងហូជ្រុះ។

លោក គុយ គឹមហ៊ាង បានបញ្ជាក់ថា រថយន្តដឹកខ្សាច់បង្កឲ្យជ្រុះលើផ្លូវបែបនេះភាគច្រើនដឹកពេលយប់រំលងអាធ្រាត។ហើយបើសិនជាអាជ្ញាធរមិនបានបោសសំអាតទេនោះ គឺដីខ្សាច់ច្បាស់ជាពេញលើផ្លូវជាតិតែម្តង។ ក្នុងនោះលោក គុយ គឹមហ៊ាង បានណែនាំដល់ម្ចាស់ដេប៉ូខ្សាច់សូមចូលរួមថែរក្សាបរិស្ថានផង កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីផលលំបាករួមនោះ។

ដោយឡែកលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវវិញបានបង្ហោះពត័មានពីសកម្មភាពមន្ត្រីអាជ្ញាធរសង្កាត់ចុះបោសកើបដីខ្សាច់ដែលជ្រុះលើផ្លូវសឹងគ្មានថ្ងៃសំរាក៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម