ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រី អង់គ្លេស ថា ការគ្រប់គ្រងរបស់ លោកខាងលិច កំពុងឈានដល់ទីបញ្ចប់
អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair បានថ្លែងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកនៅឯមូលនិធិ Ditchley ថា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ និងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឲ្យប្រជាជនមួយផ្នែកធំរបស់លោកខាងលិចកំពុងរស់នៅក្នុងជីវភាពនឹងទ្រឹង ។
លោក Tony Blair សង្កត់ធ្ងន់ថា “ការគ្រប់គ្រងផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់លោកខាងលិចកំពុងឈានដល់ទីបញ្ចប់ ហើយពិភពលោកនឹងមានយ៉ាងហោចណាស់ ២ ប៉ូល ហើយអាចនឹងមានដល់ពហុប៉ូលក៏ថាបាន” ។
លោក Tony Blair បាននិយាយថា “នយោបាយលោកខាងលិចកំពុងស្ថិតក្នុងភាពចលាចល បក្សពួកនិយម មិនមានផលិតភាព ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងប៉ះពាល់អាក្រក់ទៅៗដល់ទាំងកិច្ចការក្នុងស្រុក និងអន្តរជាតិ ។
លោកបានបញ្ជាក់ថា ចំណែកប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនវិញ គួរតែក្លាយជាចំណុចស្នូលដែលធ្វើឲ្យលោកខាងលិចដឹងខ្លួនឡើងវិញ ។
ទោះយ៉ាងណាក៏ដោយ យោងតាមបុរសវ័យ ៦៩ ឆ្នាំដែលបានដឹកនាំរដ្ឋាភិបាលចក្រភពអង់គ្លេសពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៧ បានឲ្យដឹងទៀតថា ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៃសតវត្សនេះនឹងមកពីប្រទេសចិនមិនមែនរុស្ស៊ីនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ សង្គ្រាមនៅ អ៊ុយក្រែន នឹងចប់ឆាប់ៗ បើ អង់គ្លេស គិតថា គ្មានលទ្ធភាពឈ្នះ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ