ជីវិតកម្សាន្ដ
អបអរសាទរ បវរកញ្ញាកម្ពុជាក្រោម ជាប់លំដាប់រងទី២ កម្មវិធី Miss Earth នៅប្រទេសវៀតណាម
បវរកញ្ញាមានឈាមជ័រជាកូនខ្មែរកម្ពុជាក្រោមមួយរូប បានឈ្នះពានរង្វាន់លំដាប់រងទី២ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Earth Vietnam 2022 កាលថ្ងៃទី១៦ ខែកក្កដាកន្លងទៅ ហើយនាងពិតជាធ្វើឱ្យមហាជនកម្ពុជាក្រោមមានមោទកភាពជាខ្លាំងទៅលើរូបនាង។

បវរកញ្ញា Thach Thu Thao ជាកូនខ្មែរមកពីខេត្តត្រាវិញ កើតក្នុងឆ្នាំ ២០០១។ ថ្វីត្បិតឆ្នាំនេះ នាងទើបតែអាយុ ២១ឆ្នាំ ប៉ុន្តែបទពិសោធន៍ក្នុងការប្រឡងប្រជែងសម្រស់របស់នាងពិតជាមិនធម្មតានោះទេ ដោយនាងអាចដណ្ដើមជយលាភីលំដាប់រងទី២ នៃកម្មវិធី Miss Earth ប្រទេសវៀតណាម ប្រចាំឆ្នាំ២០២២ យកឈ្នះលើបេក្ខភាពជាច្រើនរូប។


ក្រោយជាប់តំណែងមួយនេះ Thach Thu Thao បានធ្វើឱ្យទស្សនិកជនឈាមជ័រខ្មែរគ្រប់រូប សម្ដែងសេចក្ដីត្រេកអរយ៉ាងខ្លាំង ហើយក៏មានមោទកភាពណាស់ដែរចំពោះរូបនាង។ មិនតែប៉ុណ្ណោះ គេរំពឹងថា ទៅថ្ងៃមុខនាងអាចនឹងជោគជ័យបន្ថែមទៀត លើវិស័យបវរកញ្ញា ព្រោះរូបសម្រស់ និងសមត្ថភាពរបស់នាង ពិតជាខ្លាំងមិនធម្មតាឡើយ។


គួរបញ្ជាក់ថា កម្មវិធី Miss Earth Vietnam 2022 ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានរកឃើញម្ចាស់មកុដឯកគឺបវរកញ្ញា Nong Thuy Hang ចំណែកលំដាប់រងទី១ បានទៅលើបវរកញ្ញា Luong Thi Hoa Dan និងលំដាប់រងទី២ បវរកញ្ញា Thach Thu Thao៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ បវរកញ្ញាចក្រវាលវៀតណាម ដណ្ដើមប្រជាប្រិយភាពពីអ្នកគាំទ្រកាន់តែខ្លាំង ព្រោះសកម្មភាពពីរនេះ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង