Connect with us

ព័ត៌មានជាតិ

ដើមខែ​ក្រោយនេះ សហរដ្ឋអាមេរិក នឹង​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​៣០​ដុំ មក​ឲ្យ​កម្ពុជា​វិញ

បានផុស

នៅ

លោក កែវ ឈា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២២ ខាងមុខនេះ សហរដ្ឋអាមេរិក នឹង​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​៣០​ដុំ មក​ឲ្យ​កម្ពុជា​វិញ ដែល​ពិធី​ប្រគល់ និង​ទទួល​នេះ នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ហើយ​ក្នុងចំណោម​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​៣០​ដុំ​នោះ ក៏មាន​ព្រះ​ស្កន្ទ​ដា​ជិះ​ក្ងោក​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​បញ្ហា​នេះ លោក ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មាន​ប្រសាស​ន៍​ប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៨ ខែកក្កដា នេះ​ថា ទាក់ទង​បញ្ហា​ខាងលើនេះ យើង​គ្រោង​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​មួយ​នៅ​ថ្ងៃទី​០៨ ខែសីហា ខាងមុខ ហើយ​លោក​ក៏​គ្រោង​ធ្វើជា​តំណាង​ទៅ​ទទួល​នៅក្នុង​ពិធី​នោះដែរ ប៉ុន្តែ​ដោយសារ​លោក​មានការ​រ​វល់​ច្រើន ហើយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ស្នើ​ទៅ​ក្រសួងការបរទេស ដើម្បី​ស្នើ​សុំឱ្យ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​ចូលរួម តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​តែម្ដង ហើយ​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ នឹងចូលរួម​តាម Zoom ពី​កម្ពុជា​។

លោក ហាប់ ទូច បាន​បញ្ជាក់​ដែរ​ថា វត្ថុ​បុរាណ​ខ្មែរ​ដែល​គ្រោង​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​នោះ មាន​មាន​ចំនួន​៣០​ដុំ ហើយ​ក្នុង​នោះ ក៏មាន​រូប​ព្រះ​ស្កន្ទ​ជិះ​ក្ងោក ដែលមាន​ទំហំ​ធំ និង​តម្លៃ​ជាងគេ​ផងដែរ​។ លោក​បាន​អះអាងថា វត្ថុ​បុរាណ​ទាំងនេះ ក្រោយពី​រឹបអូស​បាន ត្រូវ​ដំណើរការ​នៅ​តុលាការ​អស់​រយៈពេល​យូរ ហើយ​មក​ពេលនេះ​បានបញ្ចប់​ហើយ ទើប​មានការ​ឯកភាពគ្នា​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​ជា​ផ្លូវការ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤៩ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម