ព័ត៌មានអន្ដរជាតិ
EU ត្រៀមទិញយន្តហោះពន្លត់ភ្លើងឆេះព្រៃ ខណៈវិបត្តិអាកាសធាតុ កាន់តែធ្ងន់ធ្ងរ
ប្រធានផ្នែកគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុប (EU) បានប្រាប់រ៉យទ័រថា EU កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតយន្តហោះនានា ដើម្បីប្រយុទ្ធនឹងការកើនឡើងហានិភ័យនៃភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរ ជាពិសេសភ្លើងឆេះព្រៃនៅអឺរ៉ុបខាងត្បូង។
ធនធានគ្រាអាសន្នរបស់ EU បច្ចុប្បន្ន បានសម្របសម្រួល និងផ្តល់មូលនិធិដល់ការដាក់ពង្រាយយន្តហោះពន្លត់អគ្គិភ័យចំនួន ១២គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង។ ប៉ុន្តែខណៈដែលសំណើបន្ទាន់ត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្ពស់ដោយសារតែការប្រែប្រួលអាកាសធាតុនោះ, EU គ្រោងនឹងវិនិយោគលើយន្តហោះឆ្លើយតបគ្រាមានវិបត្តិ។ នេះបើតាមការលើកឡើងពី ស្នងការ EU សម្រាប់ទទួលបន្ទុកគ្រប់គ្រងវិបត្តិលោក Janez Lenarcic។
លោក Lenarcic និយាយថា “យន្តហោះទាំងនេះ នឹងត្រូវបានទិញតាមលក្ខណៈបច្ចេកទេសដោយប្រទេសជាសមាជិក ប៉ុន្តែវានឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ១០០ ភាគរយដោយ EU”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lenarcic បានបដិសេធ បញ្ចេញឈ្មោះក្រុមហ៊ុនដែលពាក់ព័ន្ធ ខណៈកិច្ចសន្យាមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ ប៉ុន្តែបាននិយាយថា ផែនការនឹងចាប់ផ្តើមការផលិតឡើងវិញនូវយន្តហោះ ដែលបូមទឹកដើម្បីពន្លត់ភ្លើង។
កាលពីថ្ងៃចន្ទ អ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់នៅទូទាំងតំបន់អឺរ៉ុបភាគខាងត្បូង កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃរាប់រយកន្លែងនៅក្នុងប្រទេសនានារួមទាំងព័រទុយហ្គាល់ អេស្ប៉ាញ និងបារាំង ចំពេលមានរលកកម្តៅខ្លាំង ដែលបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។
ដោយសារបម្រែបម្រួលអាកាសធាតុបង្កទៅជា ភ្លើងឆេះព្រៃ រលកកម្តៅ និងលក្ខខណ្ឌស្ងួត, ប្រទេសជាច្រើនទៀតកំពុងស្នើសុំជំនួយសង្គ្រោះបន្ទាន់ ដើម្បីពន្លត់ភ្លើង។
EU បានទទួលសំណើសុំជំនួយចំនួន៥រួចទៅហើយ ក្នុងឆ្នាំនេះ។ ថ្វីបើតំបន់សមុទ្រមេឌីទែរ៉ាណេ មិនទាន់ធ្វើដំណើរបានពាក់កណ្ដាលផ្លូវនៃរដូវភ្លើងឆេះព្រៃ នៅខែមិថុនាដល់ខែកញ្ញាក៏ដោយ ប៉ុន្តែលោក Lenarcic និយាយថា ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងរដូវក្តៅដ៏លំបាកមួយ។
EU បានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យទៅកាន់ប្រទេសនានា ដូចជាព័រទុយហ្គាល់ បារាំង និងស្លូវេនីក្នុងខែនេះ ដោយប្រើប្រាស់អាងយន្តហោះ មកពីប្រទេសនានា រួមមាន ក្រូអាស៊ី បារាំង និងអេស្ប៉ាញ។ EU ក៏បានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យចំនួន២០០នាក់នៅក្នុងប្រទេសក្រិក ដើម្បីគាំទ្រក្រុមក្នុងស្រុកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រលកកម្តៅសម្លាប់មនុស្សជាង ១០០០នាក់ទូទាំងទ្វីបអឺរ៉ុប ស្របពេលភ្លើងឆេះព្រៃ ក៏កំពុងវាយប្រហារខ្លាំងក្លា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៥ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ