Connect with us

ព័ត៌មានជាតិ

យានយន្ត​ល្មើស​ចំនួន​១១៧១​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ពិន័យ សម្រាប់​ថ្ងៃនេះ​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នង​ការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា គិត​ត្រឹម​ម៉ោង​៤ រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគរបាល បាន​រក​ឃើញ​យានយន្ត​របស់​ច្បាប់​ចំនួន​១១៧១ គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៩១៥​គ្រឿង និង​រថយន្ត​ចំនួន​២៥៦ គ្រឿង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន ក្នុងចំណោម​យានយន្ត​ទាំង​២៥៦​គ្រឿង​នោះ មាន​យានយន្ត​តូច​ចំនួន​១៩៩​គ្រឿង និង​យានយន្ត​ធំ​ចំនួន​៥៧ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​៤៦​គ្រឿង​, អត់​មាន​បើកបរ​ចំនួន​១៣​នាក់​, ល្មើស​សញ្ញា​ចំនួន​២១ គ្រឿង​, បទ​ជែង​ចំនួន​១​គ្រឿង​, បើកបរ​អត់​ខ្សែ​ដាក់​ខ្សែ​ក្រវ៉ាត់​ចំនួន​១២១​នាក់​, លើស​ចំណុះ​ចំនួន​៧ គ្រឿង​, បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជា​មនុស្ស​៤​នាក់​, អត់​ស្លាក​លេខ​ចំនួន​១១ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​៣២​នាក់​។ ចំណែក​ម៉ូតូ​ល្មើស​ទាំង​៩១៥​គ្រឿង​នោះ បើកបរ​ដោយ​អត់​មួក​សុវត្ថិភាព​ចំនួន​៨៣៥​នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​៣០​គ្រឿង​, បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជាង​នួន​៤ នាក់​, បើកបរ​ដោយ​គ្មាន​ស្លាក​លេខ​ចំនួន​២៦​គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​២០​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨​លើក ក្នុង​នោះ​ស្លាប់​ចំនួន​៥​នាក់ របួស​ចំនួន​៩​នាក់ ក្នុង​នោះ​របួសធ្ងន់​ចំនួន​៦​នាក់ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​តាម​រាជធានី ខេត្ត​ចំនួន​៦​។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២០ មាន​យានយន្ត​សរុប​ចំនួន​១,០៤២​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាក​ពិន័យ ក្នុង​នោះ​មាន​ម៉ូតូ​៨១៩​គ្រឿង និង​រថយន្ត​២២៣​គ្រឿង​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម