ព័ត៌មានជាតិ
ក្រសួងការងារ នឹងចុះធ្វើជំរឿននិងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងកម្មករនិយោជិតនៅទូទាំងប្រទេស
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះធ្វើជំរឿននិងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងកូវីដ១៩ របស់កម្មករនិយោជិតនៅទូទាំងប្រទេស។
នៅក្នុងសេចក្តីជូនដំណឹងស្តីពីការចុះធ្វើជំរឿន និងផ្ទៀងផ្ទាត់ទិន្នន័យចាក់វាក់សាំងរបស់កម្មករនិយោជិតចុះថ្ងៃទី១៩ ខែកក្កដា នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អធិការការងារ
នឹងចុះត្រួតពិនិត្យទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិតបច្ចុប្បន្នភាពព័ត៌មានរោងចក្រសហគ្រាស និងចំនួនកម្មករនិយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំរោងចក្រសហគ្រាស។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្នុងករណីម្ចាស់ ឬនាយករោងចក្រសហគ្រាសមិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ ត្រូវចាត់ទុកថា ល្មើសនឹងមាត្រា៣៨២ នៃច្បាប់ស្តីពីការងារ ដែលត្រូវទទួលរងការពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ពីអធិការការងារ។
លោករដ្ឋមន្ត្រីបានក្រើនរំលឹកថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅតាមរោងចក្រសហគ្រាស។ ដូចនេះម្ចាស់ឬនាយករោងចក្រសហគ្រាសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត និងណែនាំបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ព្រមទាំងត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំងក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារតាមរយៈគេហទំព័រhttps:Lacms.mltvt.gov.kh។
លោករដ្ឋមន្ត្រីបានបន្ថែមថា ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានរោងចក្រ សហគ្រាស ចំនួនកម្មករនិយោជិតតាមរយៈគេហទំព័រខាងលើ និងរៀបចំបង្កើតក្រុមការងារសុវត្ថិភាពនិងសុខភាពការងារប្រចាំរោងចក្រ សហគ្រាសឱ្យបានត្រឹមត្រូវ។
លោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់អនុវត្តបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?