ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា ចេញមុខប្រតិកម្មក្រោយមានគេថា ខ្លួនជាមនុស្សអាក្រក់បោកប្រាស់
តារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា បានបញ្ចេញប្រតិកម្មភ្លាមៗបន្ទាប់ពីមានការរិះគន់ធ្ងន់ៗថា នាងជាមនុស្សអាក្រក់កុហកបោកប្រាស់។ ក្នុងនោះអ្នកនាង យក់ ឋិតរដ្ឋា ក៏បានផ្តាំដែរថា បុគ្គលដែលនិយាយដើមខ្លួនប្រយ័ត្នស្លាប់ទៅគ្មានអ្នកហែ។
អ្នកនាង យក់ ឋិតរដ្ឋា បានរៀបរាប់ភ្ជាប់ខ្លឹមសារថា កុំខំប្រឹងនៅក្រោយខ្នងខ្ញុំទាំងពីរទៅប្រាប់គេគ្រប់គ្នាថា ខ្ញុំជាមនុស្សអាក្រក់បោកប្រាស់គេអី ហើយក៏កុំខំប្រឹងមកលាបពណ៌ខ្ញុំទាំងពីរពេក កុំដើម្បីតែខ្លួនឯងល្អ កុំខំនិយាយបំផ្លាញគេពេក ទេវតាមានភ្នែកព្រះនៅលើក្បាលណាត្រូវចាំ !។
តារាចម្រៀងជើងចាស់អ្នកនាង យក់ ឋិតរដ្ឋា បានបន្តទៀតថា ប្រយ័ត្នពេលស្លាប់ទៅគ្មានអ្នកហែខ្មោច ស្តាប់ធម៌ខ្លះទៅចាស់ហើយប្រយ័ត្នអត់មានអ្នកហែខ្មោច កុំឱ្យគេស៊ីបបរខ្មោចហើយគេនិយាយដើមទៀតខ្មាសគេអស់ម៉ាស្រុក។ ទោះបីជាយ៉ាងណាងអ្នក នាង យក់ ឋិតរដ្ឋា មិនបានបញ្ចេញឈ្មោះបុគ្គល ដែលមានបំណងអាក្រក់លើខ្លួនឡើយ។
សូមជម្រាបដែរថាអ្នកនាង យក់ ឋិតរដ្ឋា កន្លងមកត្រូវបានគេចាំថា បន្ទាប់ពីនាងបានសាងឈ្មោះល្បីលើវិថីសិល្បៈមួយរយៈមកនោះ គឺតារាស្រីរូបនេះក៏បានដកខ្លួនចេញពីអាជីពចម្រៀងជាច្រើនឆ្នាំដោ យទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើរភ្លេចសិល្បៈទៅហើយ។ ប៉ុន្តែយ៉ាងណាមិញក្រោយរសាត់ឆ្ងាយពីសិល្បៈអស់មួយសន្ទុះធំអ្នកនាង យក់ ឋិតរដ្ឋា កាលពីថ្មីៗនេះក៏លេចវត្តមានឡើងវិញជាមួយការប្រកាសវិលចូលវិស័យចម្រៀង ដែលខ្លួនធ្លាប់បោះបង់យូរឆ្នាំកន្លងទៅហើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ