ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ជំរុញឲ្យការសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើ និងជំរុញឲ្យការអនុវត្តគម្រោងសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ដំណើរការឲ្យស្របតាមកិច្ចសន្យា ប្រកបដោយ គុណភាព ប្រសិទ្ធិភាពខ្ពស់ ដោយសាម៉ីក្រសួងនឹងខិតខំសហការឲ្យបានរលូន ជោគជ័យ តាមការគ្រោងទុក។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើ និងជំរុញបែបនេះ គឺនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញ ទឹកស្អាត ក្នុងខេត្តបាត់ដំបង រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន China Civil Engineering Construction Corporation ហៅកាត់ថា CCECC កាលពីរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២។
តាមរបាយការណ៍រាយការណ៍ដោយលោក រស់ សាលីន អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោងទឹកស្អាត និងអនាម័យខេត្ត បានបញ្ជាក់ថា គម្រោងទឹកស្អាត និងអនាម័យ ខេត្ត (PWSSP) ជាគម្រោងហិរញ្ញប្បទានសម្បទាន គ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាភ្នាក់ងារប្រតិបត្តិ (Executing Agency) ទទួលបន្ទុករួម និងអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត។
ចំណែកក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាភ្នាក់ងារអនុវត្តគម្រោង (Implementing Agency) អនុវត្តការងារអនាម័យ។ គម្រោងនេះអនុវត្តនៅ ៤ខេត្តគឺ៖ បាត់ដំបង កំពង់ចាម ព្រះសីហនុ និងសៀមរាប ដោយឡែក ចំពោះការងារទឹកស្អាត ត្រូវអនុវត្តតែនៅខេត្តពីរគឺ ខេត្តបាត់ដំបង និងកំពង់ចាមប៉ុណ្ណោះ។
លោកបានទៀតថា គម្រោងនេះ ត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃ ៩ ខែមករា ឆ្នាំ ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ មានថវិកាសរុប ១១៩,១៧លានដុល្លារអាមេរិក ដែលរួមមាន៖ ឥណទានរបស់ ADB លេខ 3630-CAM (COL) ចំនួន ៥0លានដុល្លារ ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លេខ 8335-CAM (CKH 1188 01 V) គ្រប់គ្រងដោយធនាគារ ADB ចំនួន ៤0លានយូរ៉ូ ឬប្រហែល ៤៣,៥៤ លានដុល្លារអាមេរិក ជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប លេខ G0561-CAM ចំនួន ៤,៦៧លានយូរ៉ូ ឬប្រហែល ៥,០៩លានដុល្លារអាមេរិក។
លោកជឿជាក់ថា ផលប្រយោជន៍រំពឹងទុកថា ទទួលបានពីគម្រោងគឺ៖ ការលើកកម្ពស់បរិស្ថានទីក្រុង និងគុណភាពជីវិតរបស់ប្រជាជននៅទីប្រជុំជន ដោយត្រូវកសាងនូវសមិទ្ធផល នៅខេត្តបាត់ដំបង៖ គឺកសាងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី មានសមត្ថភាពផលិត ៥០០០០ម៣/ថ្ងៃ និងបណ្ដាញចែកចាយទឹកស្អាតប្រវែង ១២៥,៥៥គម។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងកិច្ចសហការគ្នាល្អ។ បើទោះបីគម្រោងនេះ មានការអនុវត្តយឺតយ៉ាវ ដោយកត្តាមេរោគរាតត្បាតកូវីដ-១៩ និងបញ្ហានីតិវិធីមួយចំនួនក៏ដោយ តែពេលនេះយើងឈានដល់ការចុះកិច្ចសន្យាមួយ។ លោកទេសរដ្ឋមន្រ្តី បានចាត់ទុក ថា គម្រោងនេះមានសារៈសំខាន់ សម្រាប់ជំរុញគោលដៅអភិវឌ្ឍទឹកស្អាត របស់រាជរដ្ឋាភិបាលម្រាប់ឆ្នាំ ២០២៥ និងគោលដៅអភិវឌ្ឍន៍ទឹកស្អាត ជាសាកលសម្រាប់ឆ្នាំ ២០៣០ ខាងមុខ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើ និងជំរុញឲ្យការអនុវត្តគម្រោងនេះ ដំណើការឲ្យស្របតាមកិច្ចសន្យា ប្រកបដោយគុណភាព ហើយសាម៉ីក្រសួងនឹងខិតខំសហការឲ្យបានរលូន និងជោគជ័យ តាមការគ្រោងទុក៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា