ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ កម្លាំងពលកម្មក្នុងវិស័យកសិកម្ម នឹងកាន់តែថយចុះ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម នឹងកាន់តែថយចុះ ដោយពួកគេសម្រុកទៅធ្វើការងារពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មវិញ។
លោក ស្រី វុទ្ធី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នាព្រឹកថ្ងៃទី ១៩ ខែកក្កដានេះថា កម្លាំងពលកម្មសរុបនៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ធ្លាក់មកនៅត្រឹម ៣៥ភាគរយប៉ុណ្ណោះ ខណៈកាលពី ១០ឆ្នាំមុន មានរហូតដល់ ៥០ភាគរយ ហើយមិនមានការឡើងវិញនោះទេ។
លោក ស្រី វុទ្ធី បានបន្ថែមថា «និន្នាការហ្នឹងនឹងចុះទៀត នៅឆ្នាំ ២០៣០ វាចុះពី ៣០ជាងភាគរយហ្នឹង នៅពេលឥឡូវនេះ នឹងអាចមានប្រហែលជា ២០ ឬក៏ ២៥ភាគរយ ឬក៏ ២០ភាគរយអីទេ កម្លាំងពលកម្ម ដែលបម្រើនៅក្នុងវិស័យកសិកម្ម គឺកាន់តែថយទៅហើយ វាជាក្រឹតក្រម គឺត្រូវតែចឹង»។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបន្ថែមទៀតថា កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម បានសម្រុកទៅធ្វើការងារពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មច្រើន។ ដូច្នេះហើយ ទើបធ្វើឲ្យកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម មានការថយចុះជាបន្តបន្ទាប់។
លោក ស្រី វុទ្ធី បានឲ្យដឹងថា ដើម្បីរក្សាបានកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម គឺត្រូវធ្វើទំនើបកម្មលើវិស័យនេះ ដោយអ្នកកសិកម្មវ័យក្មេងជំនាន់ក្រោយ នឹងប្រើប្រាស់ជំនាញបច្ចេកវិទ្យាខ្ពស់។ លោកលើកឧទាហរណ៍ថា «និស្សិតរបស់យើងនៅសាលាចំការដូង ដែលយើងបានបញ្ជូនទៅរៀនសូត្រផ្ទាល់ នៅឯកសិដ្ឋានរបស់ប្រទេសអ៊ីស្រាអ៊ែល ទៅរៀនមួយឆ្នាំ ពីរឆ្នាំនៅទីនោះ ហើយគាត់បានស្រូបជញ្ជក់យកនូវបច្ចេកវិទ្យាទំនើបពីកន្លែងនោះមក ហើយគាត់បានបង្កើតឲ្យទៅសហគ្រាសរបស់គាត់ កសិកម្មរបស់គាត់នៅឯមូលដ្ឋាននោះ»។
លោកអគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម នឹងមិនមានច្រើនទៀតនោះទេ តែជាកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដោយចេះប្រើបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើឲ្យវិស័យមួយនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?