សេដ្ឋកិច្ច
អាជីវកម្មទេសចរណ៍ខ្វះទ្រព្យបញ្ចាំអាចស្នើសុំកម្ចីពីធនាគារចំនួន១៥
ប្រសិនបើម្ចាស់អាជីវកម្មខ្វះខាតទ្រព្យបញ្ចាំ ហើយដើម្បីធានាបាននូវកម្ចី ម្ចាស់អាជីវកម្មអាចស្នើសុំកម្ចីដែលមាន ការធានាឥណទានតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាដៃគូរសហការជាមួយសាជីវកម្មឥណទានកម្ពុជា ចំនួន១៥ ស្ថាប័ន។ នេះបើតាមក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ បានជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ ទាំងអស់ថា សាជីវកម្មឥណទានកម្ពុជា បានដាក់ដំណើរការ”គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍ ” ដើម្បីគាំទ្រដល់ការស្តារ និងជំរុញវិស័យទេសចរណ៍កម្ពុជា សាជីវកម្មឥណទានកម្ពុជា (CGCC) បានដាក់ឱ្យដំណើរការ”គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍” កាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២២ ថ្មីៗនេះ។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញ ប្បទាននេះ គឺជាគម្រោងធានាឥណទានដែលដើរតួជាទ្រព្យ បញ្ចាំចំនួន៨០%នៃកម្ចីដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចូលរួមទៅអ្នកខ្ចី។ តាមរយៈគម្រោងនេះ ប្រសិនបើម្ចាស់អាជីវកម្មខ្វះខាតទ្រព្យបញ្ចាំ ហើយដើម្បីធានាបាន នូវកម្ចី ម្ចាស់អាជីវកម្មអាចស្នើសុំកម្ចីដែលមានការធានាឥណទានតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជា ដៃគូរសហការចំនួន១៥ ស្ថាប័ន ដែលរួមមាន៖ ធនាគារ ជីបម៉ុង ធនាគារ អេស៊ីលីដា ធនាគារ វឌ្ឍនៈ ធនាគារ ស្ថាបនា ធនាគារ ប្រៃសណីយ៍កម្ពុជា ធនាគារ វីង ធនាគារ ព្រីនស៍ ធនាគារ អេស៊ា-ប៉ាស៊ីហ្វិច ធនាគារ កាណាឌីយ៉ា ធនាគារ ភ្នំពេញពាណិជ្ជ ធនាគារ ហ្វីលីព ធនាគារ អរ អេច ប៊ី ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស គ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី និងគ្រឹះស្ថានហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលដែលពិភពលោក ជួបវិបត្តិការរាតត្បាតជំងឺកូវីដ-១៩ ក្នុងនោះបានធ្វើឲ្យកម្ពុជា ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ និងបានធ្វើឲ្យអាជីវកម្មធំៗនៅក្នុងវិស័យនេះជាង ៣,០០០ អាជីវកម្មបានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្មផងដែរ កាលពីឆ្នាំ ២០២០។ នេះបើតាមក្រសួងទេសចរណ៍៕ នាង រតនៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ