ព័ត៌មានអន្ដរជាតិ
ឡាវ កំពុងខ្វះពន្ធនាគារ និងមណ្ឌលកែប្រែដាក់អ្នកទោស
ប្រធានព្រះរាជអាជ្ញានៃតុលាការកំពូលប្រជាជនឡាវបានទទួលស្គាល់ថា ការកើនឡើងនៃអំពើឧក្រិដ្ឋកម្មកំពុងបង្កឲ្យមានបញ្ហាពាក់ព័ន្ធនឹងចំនួនជនជាប់ចោទ ក៏ដូចជាបង្កើនចំនួនអ្នកទោសដែលលបណ្តាលឲ្យពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅទូទាំងប្រទេស្ថិតក្នុងសភាពណែនណាន់តាន់តាប់ ។
លោក សៃសាណៈ ខូតភូថន ប្រធានព្រះរាជអាជ្ញានៃតុលាការកំពូលប្រជាជនឡាវ បានថ្លែងទទួលស្គាល់ថា ការកើនឡើងនៃបទល្មើស ជាពិសេសអំពើឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនបានបង្កភាពចង្អៀតណែនណាន់តាន់តាប់នៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅទូទាំងប្រទេស ដោយសារតែចំនួនអ្នកទោសកើនឡើងជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ននេះមានទណ្ឌិត និងអ្នកទោសជាង ១៥,០០០ នាក់នៅក្នុងពន្ធនាគារទាំង ២៣ កន្លែងនៅទូទាំងប្រទេស ហើយក្នុងនោះជាង ៩០ ភាគរយគឺជាអ្នកទោសពាក់ព័ន្ធនឹងគ្រឿងញៀន ហើយក៏ជាក្រុមអ្នកទោសដែលត្រូវបានកាត់ទោសប្រហារជីវិតច្រើនបំផុតជាងគេផងដែរ ដែលបណ្តាលឲ្យមានតម្រូវការសាងសង់មណ្ឌលកែប្រែបន្ថែមទៀត ។
លោក សៃសាណៈ បន្តថា “បច្ចុប្បន្ននេះមានអ្នកទោសជាង ១៥,០០០ នាក់ ក្នុងនោះមានអ្នកទោសគ្រឿងញៀនជាង ១២,០០០ នាក់ និងត្រូវបានកាត់ទោសប្រហារជីវិតចំនួន ៦០៤ នាក់ ។ នៅទូទាំងប្រទេសមានពន្ធនាគារចំនួន ២៣ កន្លែង ដែលបច្ចុប្បន្ននេះគេសង្កេតឃើញថា ក្នុងពន្ធនាគារនីមួយៗមានភាពចង្អៀតណែនខ្លាំង ដោយសារតែអ្នកទោសកើនឡើងកាន់តែច្រើន ដូច្នេះរដ្ឋាភិបាលក៏បានសាងសង់មណ្ឌលកែប្រែចំនួន ៧ បន្ថែមទៀត ។ ស្ថានភាពទាំងនេះក៏បានបង្កផលប៉ះពាល់ដល់ការសម្រេចបាននូវគោលដៅរបៀបវារៈថ្នាក់ជាតិ ក្នុងការប្រយុទ្ធប្រឆាំងនិងលុបបំបាត់ការជួញដូរគ្រឿងញៀនទាំងស្រុងនៅឆ្នាំ ២០២៣ ផងដែរ ។
ដោយឡែកលោក Jeremy Douglas តំណាងអង្គការសហប្រជាជាតិសម្រាប់ការគ្រប់គ្រងឧក្រិដ្ឋកម្ម និងគ្រឿងញៀន បាននិយាយថា កិច្ចសហប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀននៅអាស៊ីអាគ្នេយ៍ពេញមួយឆ្នាំ ២០២១ អាចរឹបអូសបានគ្រឿងញៀនជាង ១៧១.៥ តោន ក្នុងនោះជាង ៩០ ភាគរយគឺជាគ្រឿងញៀនដែលរឹបអូសបាននៅតំបន់ត្រីកោណមាស ពោលគឺកើនឡើងជាង ៧ ដង បើធៀបនឹងឆ្នាំ ២០២០ ។
ចំណែកក្រសួងយុត្តិធម៌ថៃបានរាយការណ៍ថា ការជួញដូរគ្រឿងញៀននៅតំបន់ទន្លេមេគង្គក្រោម មានតម្លៃចន្លោះពី ៧ ម៉ឺនលានដុល្លារ ទៅ ១ សែនលានដុល្លារក្នុងមួយឆ្នាំ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Lao
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច