Connect with us

ជីវិតកម្សាន្ដ

មូលហេតុវៀតណាមជ្រើសរើស បវរកញ្ញាកម្ពុជាក្រោម ជំនួសតំណែងម្ចាស់ជយលាភី

បានផុស

នៅ

កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី Miss Ethnic Group វៀតណាម លោក Truong Ngoc Anh បានប្រកាសថា បេក្ខនារីដែលនឹងបង្ហាញខ្លួននៅលើឆាក Miss Earth ក្នុងឆ្នាំនេះ គឺបវរកញ្ញា Thach Thu Thao ដែលជាបវរកញ្ញាលំដាប់រងទី២ មានដើមកំណើតមកពីកម្ពុជាក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសបានធ្វើឡើងត្រឹមតែរយៈពេល ២ថ្ងៃ បន្ទាប់ពីថ្ងៃប្រគល់ពានរង្វាន់ទៅឱ្យម្ចាស់ជយលាភីឯក ហើយវាពិតជាធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញា ក៏ដូចជាមហាជនវៀតណាមផ្ទុះការភ្ញាក់ផ្អើលមិនធម្មតា។

ថ្វីត្បិតខាងស្ថាប័នបវរកញ្ញាវៀតណាម មិនបញ្ជាក់ពីមូលហេតុផ្លូវការណាមួយ អំពីការដកហូតសិទ្ធិបេក្ខភាពជយលាភី ប៉ុន្តែគណៈកម្មាធិការរៀបចំកម្មវិធី បានប្រាប់ពីមូលហេតុដែលខ្លួនជ្រើសរើសបវរកញ្ញា Thach Thu Thao ដែលជាបវរកញ្ញាលំដាប់រងទី២ ជំនួសឱ្យម្ចាស់មកុដ។

ប្រភពពី Bestie ដែលបានដកស្រងសម្ដីរបស់គណៈកម្មាធិការរៀបចំកម្មវិធីបវរកញ្ញា ឱ្យដឹងថា Thach Thu Thao​ ជាបវរកញ្ញាពោរពេញដោយសមត្ថភាព និងទេពកោសល្យ។  បច្ចុប្បន្ន នាងជានិស្សិតអក្សរសាស្រអង់គ្លេស ដោយអាចនិយាយភាសានេះយ៉ាងស្ទាត់ជំនាញ។ មិនតែប៉ុណ្ណោះ បវរកញ្ញាវ័យ ២១ឆ្នាំរូបនេះ ជាបេក្ខនារីដ៏មានប្រជាប្រិយភាព  នាងមិនធ្លាប់សាងរឿងអាស្រូវមុនចូលរួមប្រកួត រីឯរូបសម្រស់វិញក៏ស្រស់ស្អាត ដោយនាងមានកម្ពស់​រហូត​ដល់​១.៧៧​ម៉ែត្រ ពិតជាសក្តិសមតំណាងឱ្យប្រទេសវៀតណាមខ្លាំងណាស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ អបអរសាទរ បវរកញ្ញាកម្ពុជាក្រោម ជាប់លំដាប់រងទី២ កម្មវិធី Miss Earth នៅប្រទេសវៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម