ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា នឹងសម្រេចគោលដៅជាមុនសិន ទើបកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព តាមក្រោយ
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តលោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ នឹងឈ្នះនៅអ៊ុយក្រែន ហើយនឹងកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយទីក្រុងកៀវ។
លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយនៅក្នុងសារបង្ហោះលើ Telegram ថា “រុស្ស៊ីនឹងសម្រេចបាននូវគោលដៅទាំងអស់ជាមុនសិន។ នឹងមានសន្តិភាព តាមលក្ខខណ្ឌរបស់យើងតាមក្រោយ”។
ការបង្ហោះរបស់លោក Medvedev បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនប្រកាសថា ការចរចាសន្តិភាពជាមួយទីក្រុងមូស្គូ អាចកើតឡើងបាន លុះត្រាតែរុស្ស៊ីបរាជ័យក្នុងសមរភូមិប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Forbes អ៊ុយក្រែន ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី១៨ខែកក្កដា លោក Dmitry Kuleba បានចាត់ទុក “អាកប្បកិរិយាបង្កហេតុអាក្រក់” របស់រុស្ស៊ី ថាជាហេតុផលសម្រាប់អវត្តមាននៃកិច្ចចរចាសន្តិភាព។
លោក Kuleba ពន្យល់ថា “ខ្ញុំប្រាប់ដៃគូទាំងអស់នូវរឿងសាមញ្ញមួយ។ នោះគឺថា រុស្ស៊ីនឹងអង្គុយនៅតុចរចា បន្ទាប់ពីចាញ់នៅសមរភូមិ។ បើមិនដូច្នេះទេ វានឹងក្លាយជាភាសានៃឱសានវាទម្ដងទៀត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ុយក្រែន ប្រាប់លក្ខខណ្ឌ ដែលអាចឲ្យ ការចរចាសន្តិភាពជាមួយរុស្ស៊ី កើតឡើងបាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់