Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំរុញ​ការចិញ្ចឹម​ត្រី​ឱ្យច្រើន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ជំនួស​ពីការ​បាន​មក​ពីធម្មជាតិ​

បានផុស

នៅ

​លោក ពុំ សុថា ​ប្រធានរដ្ឋបាលជលផល ​នៃក្រសួងកសិកម្ម លើកឡើង​ក្នុងសន្និសីទសារព័ត៌មាន​ នៅទីស្ដីការគណៈរដ្ឋមន្ត្រីថ្ងៃអង្គារ៍ទី​ ១៩ ខែកក្កដានេះថា ដែននេសាទនៅកម្ពុជាចេះតែរួមតូច ដោយសារបឹងបួមួយចំនួនមានការគោករាក់ ខណៈប្រជាជនចេះតែកើនឡើង ធ្វើឱ្យតម្រូវការកើន​ឡើងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គឺចាំបាច់ត្រូវធ្វើវារីវប្បកម្ម ខណៈរាជរដ្ឋាភិបាល និងប្រជាវារីវប្បករ បានខិតខំរហូតដល់រៀបចំគោលនយោបាយវិស័យវារីវប្បកម្ម ជំរុញវិស័យមួយនេះឱ្យមានការរីកចម្រើនទៅថ្ងៃខាងមុខ។

​លោក ពុំ សុថា «ទិសដៅទៅមុខនេះ ធនធាននៅក្នុងធម្មជាតិយើង នឹងអាចថមថយ ឬមានស្ថិរភាព ខ្ញុំគិតថាមិនអាច​កើន​ឡើងទេធនធានជលផល នៅក្នុងធម្មជាតិនេះ ដោយសារដែននេសាទ និងបឹងបួមួយចំនួនមានការគោករាក់»។

របាយការណ៍ពីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បង្ហាញថា កម្ពុជាមានតម្រូវការផលនេសាទ ៨៨៧ ពាន់តោនក្នុង១ឆ្នាំ ក្នុងនោះផលបានពីធម្មជាតិ ៥ រយ ៨ ពាន់តោន ផលបានពីវារីវប្បកម្ម ៣ រយ ៤៨ ពាន់តោន និងការនាំចូល ៣៤ ពាន់តោន ខណៈការនាំ​ចេញនៅមានតិចតូចនៅឡើយ៕

អត្ថបទ៖ ឌឿន ចាន់ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម