ជីវិតកម្សាន្ដ
គួរឱ្យសរសើរ កូនប្រុសចិញ្ចឹម Angelina តាមមើលថែម្ដាយសឹងគ្រប់ជំហាន
កាន់តែធំ កូនប្រុសចិញ្ចឹម Angelina កាន់តែបង្ហាញភាពកត្តញ្ញូចំពោះអ្នកមានគុណ ដោយតាមមើលថែម្ដាយ សឹងគ្រប់ជំហាន ធ្វើឱ្យមហាជនរំភើបចិត្ត នាំគ្នាសរសើរពេញៗមាត់។
Pax Thien ជាក្មេងកំព្រាឪពុកម្ដាយ កើតក្នុងឆ្នាំ២០០៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅអាយុ ៤ឆ្នាំ ក្មេងប្រុសរូបនេះមានវាសនាទទួលចិញ្ចឹមបីបាច់ពីតារាហូលីវូដ Angelina Jolie ខណៈបច្ចុប្បន្នគេមានវ័យ ១៩ឆ្នាំហើយ។
ស្ថិតក្នុងវ័យ ១៩ឆ្នាំ Pax Thien កាន់តែមានភាពចាស់ទុំ ដឹងខុសត្រូវច្រើន ជាពិសេសភាពកត្តញ្ញូចំពោះម្ដាយជាទីស្រឡាញ់របស់គេ។ ជារឿយៗប្រព័ន្ធផ្សព្វផ្សាយជាតិ ចាប់បានរូបភាព Pax Thien អមជាមួយ Angelina Jolie នៅអំឡុងពេលផលិតភាពយន្ត ឬព្រឹត្តិការណ៍សំខាន់ៗនានា។ ក្នុងនោះគេឃើញថា Pax Thien យកចិត្តទុកដាក់ចំពោះម្ដាយណាស់ មិនថាមេឃក្ដៅត្រជាក់ គេនៅក្បែរម្ដាយ ជួយគ្រប់យ៉ាងដែលគាត់ត្រូវការ ឬជួនកាលជួយហុចទឹកឱ្យម្ដាយញ៉ាំផងដែរ។ តាមរយៈទង្វើទាំងនេះហើយ ទើបមហាជនសរសើរ Pax ថាជាក្មេងដែលពោរពេញដោយកត្តញ្ញូតាធម៌។
បច្ចុប្បន្ន ក្រៅពីអមដំណើរម្ដាយចូលរួមកម្មវិធីសំខាន់ៗ Pax Thien ក៏មានវត្តមានជាមួយម្ដាយក្នុងសកម្មភាពសប្បុរសធម៌ជួយជនរងគ្រោះជាច្រើនកន្លែងថែមទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូនស្រីទាំងពីររបស់ Angelina កាន់តែធំ កាន់តែដូចគ្នា មើលសឹងច្រឡំបងប្អូនភ្លោះ
ចុចអាន៖ ដោយសាររឿងទាំងនេះ ទើបគ្មានតារាស្រករក្រោយវ៉ា Angelina Jolie បាន
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច