ជីវិតកម្សាន្ដ
សាន ផានិត ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោយវះកាត់ក្រលៀន និងដាក់រុឺស័របេះដូង
មានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងមិត្តភ័ក្តិរួមអាជីពសិល្ប:ក្រោយទទួលដំណឹងថា តារាចម្រៀងជើងចាស់លោក សាន ផានិត ត្រូវបានក្រុមគ្រួសារបញ្ចូលចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបន្ទាប់ពីជំងឺធ្វើទុក។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀងរួមអាជីព គឺលោក សុះ ម៉ាច បាននិយាយកាលពីយប់មិញថា លោក សាន ផានិត ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមត្តិភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)។ ចំពោះសុវត្ថិភាពលោក សាន ផានិច ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលាដោយការវះកាត់គ្រលៀន ដាក់រុឺស័របេះដូង។

លោក សុះ ម៉ាច ដែលបានទៅសួរសុខទុក្ខលោក សាន ផានិត នៅមន្ទីពេទ្យបានបង្ហោះកាលពីយប់ថ្ងៃទី១៩ ខែកក្កដាដោយបញ្ជាក់ដូច្នេះថា «ហុឺ! ចៃដន្យម៉្លេះ! ថ្ងៃនេះលោក សាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ដោយការវះកាត់គ្រលៀនដាក់រុឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយ និងមីងរបស់ខ្ញុំដែរ។ តែលោកសំណាងល្អផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។

តារាចម្រៀងលោក សុះ ម៉ាច បានឲ្យបន្ថែមទៀតថា ទោះបីលោក សាន ផានិត ត្រូវបានសង្គ្រោះបន្ទាន់រួចផុតពីគ្រោះថ្នាក់ពិតមែន ប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។ លោកក៏សូមបួងសួងដល់ព្រះព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រទានពរដល់លោក សាន ផានិត អ្នកម្តាយរួមទាំងម្តាយមីងលោកឲ្យឆាប់ជាសះស្បើយនិងសំណាងល្អទាំងអស់គ្នា៕
អត្ថបទ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ