ជីវិតកម្សាន្ដ
អបអរសាទរ! យុវជនម្នាក់ជាកម្មករសំណង់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់ ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
មហាសេដ្ឋីប្រាក់លានរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ម្នាក់ទៀតហើយដែលបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០ លានរៀល ប្អូន ចក់ កុសល្យ ភេទប្រុស អាយុ ២០ ឆ្នាំ បច្ចុប្បន្នជាកម្មករស៊ីឈ្នួលធ្វើសំណង់ រស់នៅជាមួយឪពុកម្ដាយក្នុងភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

យុវជន ចក់ កុសល្យ ដែលបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានប្រាប់ឱ្យដឹងថា ដោយសារតែជីវភាពគ្រួសារមានភាពខ្វះខាតខ្លាំង ខ្លួនបានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី ៩ ហើយទៅស៊ីឈ្នួលធ្វើជាកម្មករសំណង់ជាមួយឪពុក ដែលរកបានចំណូលត្រឹមជាង៣ម៉ឺនរៀលក្នុងមួយថ្ងៃដើម្បីយកមកជួយសម្រាលបន្ទុកគ្រួសារ និងផ្គត់ផ្គង់ឱ្យប្អូនចំនួន ២ នាក់បន្តការសិក្សា ខណៈដែលម្ដាយមានមុខរបរលក់អីវ៉ាន់នៅផ្ទះតែបន្តិចបន្តួចតែប៉ុណ្ណោះ ។

ម្ចាស់រង្វាន់ប្រាក់ ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ៖ «ជារៀងរាល់ថ្ងៃ នៅពេលចេញទៅការដ្ឋានសំណង់ ខ្ញុំតែងយកភេសជ្ជៈ ខារ៉ាបាវ ១ ឬ ២ កំប៉ុងពីកន្លែងលក់របស់ម្ដាយទុកទទួលទានក្រោយពេលអស់កម្លាំងពីការងារ។ ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលត្រឡប់មកពីការដ្ឋានសំណង់វិញ ខ្ញុំបានយកភេសជ្ជៈខារ៉ាបាវ ដែលសល់ពីការដ្ឋានគាស់ទទួលទាន លុះពេលគាស់ស្រាប់តែឃើញមានរង្វាន់ ១០០ លានរៀលតែម្ដង។ ពេលឃើញភ្លាម ខ្ញុំបានប្រាប់ឪពុកឱ្យបានដឹងមុនគេ ហើយបន្តប្រាប់ក្រុមគ្រួសារ និងញាតិជិតខាង ទើបទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅក្រវិលកំប៉ុងស្រាប់តែម្ដង»។

យុវជន ចក់ កុសល្យ បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់ ១០០ លានរៀលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត ហើយក្រោយពេលទទួលបាននឹងយកប្រគល់ជូនឪពុកម្ដាយ ដើម្បីសាងសង់ផ្ទះសម្រាប់រស់នៅ និងជួយទំនុកបម្រុង ប្អូនៗឱ្យបានរៀនបន្ត ហើយនៅសល់ប៉ុន្មានទុកសម្រាប់ បង្កើតអាជីវកម្មប្រចាំគ្រួសារ ហើយនឹងដកយក មួយចំនួនតូចសម្រាប់ចូលរៀនជំនាញជាជាងថតរូប។

ជាចុងក្រោយ យុវជន ចក់ កុសល្យ ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់ហ្នឹងគេ៕

-
ចរាចរណ៍១៨ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់