KPT+
ហេតុផល ៥ យ៉ាង គួរឈប់បន្ទោសខ្លួនឯងថា ជាបន្ទុកគ្រួសារទៀត
តើអ្នកធ្លាប់ហៅខ្លួនឯងថាជាបន្ទុកគ្រួសារដែរទេ? នៅពេលដែលមានអារម្មណ៍ថា យើងមិនមានសមិទ្ធផលដែលមានមោទនភាព ឬនៅតែពឹងផ្អែកលើឪពុកម្តាយទាំងស្រុង។
បើអ្នកគិតថាខ្លួនឯងជាបន្ទុកលើគ្រួសារ នោះវានឹងធ្វើឲ្យមានអារម្មណ៍អន់ វានឹងរារាំងសុបិនដែលអ្នកចង់សម្រេចនៅពេលអនាគត។ នេះជាហេតុផល ៥យ៉ាង ដែលអ្នកគួរឈប់ហៅខ្លួនឯងថាជាបន្ទុកគ្រួសារ។
១ ជះឥទ្ធិពលលើទំនាក់ទំនងជាមួយអ្នកដ៏ទៃ ការហៅខ្លួនឯងជាបន្ទុកគ្រួសារឥតឈប់ឈរ ក៏អាចមានឥទ្ធិពលលើទំនាក់ទំនងសង្គមដែរ។ ជាឧទាហរណ៍ អ្នកមានអារម្មណ៍ថាអន់ជាង ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ ឬពិបាកក្នុងទំនាក់ទំនងស្នេហា ព្រោះគេមានអារម្មណ៍ថាមិនសក្ដិសមសម្រាប់ដៃគូ។ ដូច្នេះហើយ យើងត្រូវតែផ្លាស់ប្ដូរទស្សនៈ លើបញ្ហានេះ។ ទីមួយគឺត្រូវចាប់ផ្ដើមរៀនស្រឡាញ់ខ្លួនឯង។ ដោយសារតែស្រលាញ់ខ្លួនឯង យើងក៏នឹងរៀនទទួលយកចំណុចខ្វះខាតរបស់ខ្លួន ហើយមិនយកខ្លួនយើងទៅប្រៀបធៀបនឹងអ្នកដទៃ។ ដូច្នេះនៅពេលក្រោយ យើងក៏នឹងងាយស្រួលក្នុងការបង្កើតទំនាក់ទំនង និងរៀនអ្វីថ្មីៗពីអ្នកដទៃផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/3286366160.jpg)
២ ឪពុកម្តាយល្អ ចង់ឲ្យកូនរបស់ពួកគេសប្បាយចិត្ត អ្នកត្រូវចាំថា គ្មានមនុស្សណាជាបន្ទុកដល់អ្នកដទៃឡើយ ទុកឲ្យគ្រួសារជាអ្នករ៉ាប់រងខ្លះវិញ។ លុះត្រាតែអ្នកធ្វើអ្វីមួយដែលបង្កគ្រោះថ្នាក់ដល់គ្រួសារ។ តាមពិតឪពុកម្តាយ តែចង់ឃើញអ្នកសប្បាយចិត្តជានិច្ច។ ពាក្យថាអ្នកជាបន្ទុកគ្រួសាររ គ្រាន់តែជាការយល់ឃើញរបស់យើងប៉ុណ្ណោះ។ ដូច្នេះ ដើម្បីទប់គំនិតនោះ ចូរព្យាយាមធ្វើអ្វីដែលវិជ្ជមាន ឬចាប់ផ្ដើមចូលរួមចំណែកដល់គ្រួសារ។ យ៉ាងណាមិញ ការរួមចំណែកមិនមែនតែងតែជាលុយនោះទេ អ្នកក៏អាចជួយសម្អាតផ្ទះ ធ្វើម្ហូបជាដើម។ លើសពីនេះ អ្នកក៏អាចប្រើពេលវេលាដើម្បីអភិវឌ្ឍខ្លួនអ្នក ជាមួយនឹងសកម្មភាពវិជ្ជមានផងដែរ។
៣ ចងចាំថា មនុស្សគ្រប់រូបមានពេលវេលាផ្ទាល់ខ្លួន ប្រសិនបើយើងតែងតែឃើញស្តង់ដាររបស់អ្នកដទៃ ជាស្តង់ដារនៃការរស់នៅរបស់យើង ក៏ងាយធ្វើឲ្យយើងមានទំនោរនោះដូចគ្នា។ ជាឧទាហរណ៍ អ្នកប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកដទៃដែលដំណើរជីវិតរបស់ពួកគេរលូនជាង។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអន់ជាង។ ជាការពិតណាស់ មនុស្សគ្រប់គ្នាតែងតែចង់ឲ្យដំណើរជីវិតដំណើរការទៅដោយរលូន ។ ឧទាហរណ៍ រៀនចប់ទាន់ពេលវេលា ទើបបានការងារល្អ ទើបរៀបការជាដើម។ ប៉ុន្តែជាថ្មីម្តងទៀត មនុស្សគ្រប់រូបមានពេលវេលាផ្ទាល់ខ្លួន ដែលមិនដូចអ្នកដទៃ។ យ៉ាងណាមិញ ជីវិតមិនមែនជាការប្រណាំងទេ។ ទោះបីជាអ្នកអាចមានអារម្មណ៍ថា ជីវិតរបស់អ្នកដើរយឺតជាងក៏ដោយ វាមិនមានន័យថាអ្នកគ្មានប្រយោជន៍នោះទេ។ ប្រសិនបើអ្នកអាចឆ្លងកាត់ឧបសគ្គ ទាំងអស់នោះ វានឹងធ្វើឲ្យអ្នកមានស្មារតីរឹងមាំ ក្នុងការប្រឈមមុខនឹងបញ្ហាទាំងអស់។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/Ceria-di-depan-ibu.jpg)
៤ ការពារអ្នកពីការប្រថុយប្រថាន គ្មានអ្វីនៅក្នុងជីវិតដែលរស់នៅដោយគ្មានហានិភ័យនោះទេ។ អ្វីមួយដែលឆ្ងាញ់ ដូចការញ៉ាំតែម្នាក់ឯង ត្រូវតែមានហានិភ័យរបស់វា។ ដូច្នេះហើយ ត្រូវមានភាពក្លាហានក្នុងការប្រថុយប្រថាន ទើបអាចរីកចម្រើន។ ប្រសិនបើយើងហៅខ្លួនឯងថាជាបន្ទុកគ្រួសាររួចហើយ នោះយើងនឹងពិបាកទទួលយកហានិភ័យ។ ដោយសារតែវាមិនអីទេ យើងនឹងងាយនឹងទុទិដ្ឋិនិយម ឬសង្ស័យជម្រើសផ្ទាល់ខ្លួនរបស់យើង ទាំងខ្លាចថា លទ្ធផលនឹងបរាជ័យ ហើយធ្វើឲ្យគ្រួសារខកចិត្តទៀត។ ជាពិសេស គំនិតបែបនោះ នឹងធ្វើឲ្យអ្នកជាប់គាំង ហើយទប់អ្នកមិនឲ្យព្យាយាម ផ្លាស់ប្ដូរទស្សនៈនោះ ដោយគិតថា រាល់បញ្ហាប្រឈមគឺជាដំណើរមួយក្នុងការសម្រេចក្តីសុបិនរបស់អ្នក។
៥ កាត់បន្ថយគុណភាពនៃសុខភាព ហេតុផលចុងក្រោយគឺថា វាអាចកាត់បន្ថយគុណភាពនៃសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ សុខភាពផ្លូវកាយ និងផ្លូវចិត្តមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកត់សម្គាល់ ព្រោះវាប៉ះពាល់ដល់គុណភាពនៃជីវិតរបស់យើងទាំងមូល។ នៅពេលដែលអ្នកតែងតែគិតចង់ផ្គាប់ចិត្តអ្នកដ៏ទៃ វានឹងធ្វើឲ្យអ្នកធ្លាក់ទឹកចិត្ត។ ពីអារម្មណ៍ធ្លាក់ទឹកចិត្តនេះ អ្នកនឹងមានអារម្មណ៍តានតឹងយូរ។ នៅទីបញ្ចប់ វានឹងរារាំងអ្នកពីការធ្វើសកម្មភាពដែលមានប្រយោជន៍ជាងនេះ។ ជាថ្មីម្តងទៀត យើងពិតជាមិនអាចកំណត់ចិត្តរបស់យើងថាមិនអីរហូតទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/048865900_1637116120-shutterstock_1517139128-1024x768.webp)
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរព្យាយាមឲ្យតម្លៃចំពោះរឿងតូចតាចនៅក្នុងជីវិតរបស់អ្នក។ ដោយគិតបែបនេះយូៗ អ្នកនឹងឈប់រកលេសហៅខ្លួនឯងថាជាបន្ទុកគ្រួសារ ដែលនឹងធ្វើឲ្យមានអារម្មណ៍អន់ជាងអ្នកណាទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាង អ្នកមិនគួរធ្វើការសម្រេចចិត្តរហ័សពេក នាំឲ្យខូចការធំ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?