Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ​សម្រេចបង្កើតក្រុមការងារ​ដោះស្រាយសំណើ​របស់មហាជនក្នុង Facebook ​

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុម​ការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជន ដែល​បាន​លើកឡើងនៅ​ក្នុង Facebook Page ​ដែលក្នុងនោះ​មាន​អនុរដ្ឋ​លេខា​ធិ​កា​​ក្រសួងមហាផ្ទៃ​ ជាប្រធាន។ នេះបើយោងតាមសេចក្តីសម្រេច ​​ដែលបណ្តាញព័ត៌មានយើង​ទទួលបាន នៅព្រឹក​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមសេចក្តីសម្រេចនោះ​​ ក្រុមការងារនេះដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង ជាប្រ​ធាន, ​នាយឧត្តមសេនីយ៍​ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេស​ន៍​ ​ជាអនុប្រធាន និងឧត្តម​សេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការរងនគរបាលជាតិ ​ជាអនុប្រធាន​ និងមានអនុប្រធាន និង​​សមាជិកសរុបចំនួន ២៣រូបទៀត​។

ក្រុមការងារនេះ មានភារកិច្ច៖ ទទួលគ្រប់គ្រងការងារបច្ចេកទេស នៃទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡា​ហោម ស ខេង, ផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក  វេបសាយ កម្មវិធីលើទូរស័ព្ទដៃ និងបណ្ដាញអនឡាញ) នូវរាល់សកម្មភាពការងាររបស់សម្ដេច​ក្រឡាហោម ក្នុងបេសកម្មបម្រើប្រទេសជាតិ និងប្រជាជន ស្របតាមកម្មវិធីនយោ​បាយ​របស់រាជរដ្ឋាភិបាល, ដកស្រង់សំណើសំណូមពរ និងមតិយោបល់របស់មហាជន​ ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃក្នុង​ Facebook ​ដើម្បីគោរពជូនសម្ដេចក្រឡាហោមជ្រាប និងពិនិត្យផ្ដល់មតិ​, បញ្ជូនឯកសារតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ទៅបណ្ដាអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ រដ្ឋបាល​រាជធានី-ខេត្ត ដើម្បីពិនិត្យ និងដោះស្រាយតាមសមត្ថកិច្ច ហើយ​​ឆ្លើយតប នៃការដោះស្រាយទៅម្ចាស់គណនីវិញ តាមគោលការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម