ជីវិតកម្សាន្ដ
ឡៅ បញ្ញា ចេញមុខសុំទោសនូវកំហុសឆ្គងដែលមិនលើកដៃសំពះក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅប៉ូឡូញ
បេក្ខភាពចេញទៅប្រកួតលើកឆាកអន្តរជាតិ គឺលោក ឡៅ បញ្ញា ដែលជាបុរសឯកតំណាងឱ្យកម្ពុជាក្នុងការប្រឡងនៅប្រទេសប៉ូឡូញបានចេញមុខសុំទោសមហាជនខ្មែរជាសាធារណ: បន្ទាប់ពីកើតមានកំហុសឆ្គងមិនលើកដៃសំពះលើឆាកអន្តរជាតិកាលពីថ្មីៗកន្លងទៅនេះ។
ការចេញមុខសុំទោសពីលោក ឡៅ បញ្ញា នេះបានធ្វើឡើងក្រោយមានការរិះគន់ពីមហាជនខ្មែរមួយចំនួនចំពោះទង្វើរខុសឆ្លងខាងលើ។ ជាក់ស្តែងលោក គួច ខេវិន ដែលជាផលិតករខ្មែរល្បីឈ្មោះក៏បានសម្តែងការមិនពេញចិត្តនិងធ្វើការបញ្ចេញមតិរិះគន់លើបញ្ហានេះយ៉ាងចាស់ដៃផងដែរ។
បន្ទាប់ពីកើតមានបញ្ហាខាងលើនេះ លោក ឡៅ បញ្ញា បានចេញមុខសុំទោសដូច្នេះថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរព ខ្ញុំបាទ ឡៅ បញ្ញា ជាបេក្ខជនMister Supranational Cambodia 2022។ ខ្ញុំបាទសូមលំឱនកាយគោរពដោយម្រាមដៃដប់សំពះដល់ពុកម៉ែបងប្អូនដែលជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាអធ្យាស្រ័យនូវកំហុសឆ្គងដែ លការដើរបង្ហាញក្នុងថ្ងៃផ្តាច់ព្រ័ត្រនៅប្រទេសប៉ូឡូញ» ។
លោកបានបន្តថា ដោយរូបលោកមានការភាន់ភាំងមិនបានលើកដៃសំពះដែលជាទម្លាប់ថ្លៃថ្នូររបស់ជនជាតិខ្មែរយើង។ ការខុសឆ្គងមួយនេះលោកផ្ទាល់សូមទទួលកំហុសទាំងស្រុងថា ខ្លួនមានការខុសឆ្គងពិតមែន។ សូមពុកម៉ែបងប្អូនមេត្តាទទួលយកការគោរពសូមទោសមួយនេះពីលោកផងដោយក្តីករុណា។ សូមជូនពរឱ្យពុកម៉ែបងប្អូនដែលជាគ្រួសារខ្មែរទាំងអស់ជួបតែសំណាងល្អគ្រប់ពេលវេលា៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក