ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់មីស៊ីលកម្ទេចច្រកឆ្លងកាត់ដ៏សំខាន់របស់ទ័ព រុស្ស៊ី
មន្ត្រីក្នុងតំបន់បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបាញ់មីស៊ីលកម្ទេចស្ពានមួយកន្លែងដែលជាផ្លូវដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន ។

លោក Kirill Stremousov អនុប្រធានរដ្ឋបាលបណ្តោះអាសន្នសម្រាប់តំបន់ Kherson ភាគខាងត្បូងដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ីបាននិយាយថា យោធាអ៊ុយក្រែនបានវាយប្រហារស្ពានឆ្លងកាត់ទន្លេ Dnipro ដោយការបាញ់មីស៊ីលចំនួន ១១ ដង ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax ថា ស្ពាននេះបានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែការចល័តកងទ័ពរុស្ស៊ីមិនត្រូវបានរំខាននោះទេ ។

កន្លងមកក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា “ការគ្រប់គ្រងរបស់រុស្ស៊ីលើច្រកឆ្លងកាត់នៃទន្លេ Dnipro ទំនងជាក្លាយជាកត្តាសំខាន់ ឈានទៅដល់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅក្នុងតំបន់ Donbas” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង