Connect with us

ព័ត៌មានជាតិ

អេសស៊ីជី (SCG) រៀបចំសន្និសីទ ESG ឆ្នាំ 2022 ជំរុញក្របខ័ណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចនៅអាស៊ាន

បានផុស

នៅ

ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ 2022 លើកដំបូងនៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្ព័ន្ធអង្គការនៅលើពិភពលោកនានា ដើម្បី​សហការគ្នា​លើ​ការងារ​ក្របខ័ណ្ឌ​ESG (​បរិស្ថាន សង្គម និង​អភិបាលកិច្ច​) ដើម្បី​ពន្លឿន​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នានា ដែល​កើតចេញពី​ការកើនឡើង​នូវ​កម្ដៅ​ផែនដី ផលវិបាក​ពី​ជំងឺ​កូ​វីដ​-19 បញ្ហា​អតិផរណា និង​ការកើនឡើង​នូវ​តម្លៃ​ថាមពល​ជាដើម​។​

​ក្រោម​មូលបទ “​ការសម្រេចបាន​នូវ​ក្របខណ្ឌ ESG និង​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​” សន្និសីទ​នេះ មានការ​ពិភាក្សា​អំពី​បញ្ហា​មួយចំនួន​រួមមាន ការប្រែប្រួល​អាកាសធាតុ សង្គម​មាន​កាបូន​ទាប សេដ្ឋកិច្ច​បៃតង ថាមពល​កកើត​ឡើងវិញ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ហើយ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​កិច្ច​សហការគ្នា​ដើម្បី​ជួយសង្គ្រោះ​ពិភពលោក​ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​សន្និសីទ ESG ឆ្នាំ 2022៖ “​ការសម្រេចបាន​នូវ SCG និង​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​” នោះ លោក Roongrote Rangsiyopash ប្រធាន​អគ្គនាយក និង​ជា​អគ្គនាយក​ប្រតិបត្តិ របស់​ក្រុមហ៊ុន SCG បាន​ពន្យល់ថា​៖ “SCG បានរៀបចំ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​អស់​រយៈពេល​ ១១​ ឆ្នាំ​មកហើយ ហើយ​នៅពេលនេះ​បានប្រែក្លាយ​ទៅជា​សន្និសីទ​ស្ដីពី បរិស្ថាន សង្គម និង​អភិបាលកិច្ច​វិញ​។ យើង​កំពុង​ព្យាយាម​ពង្រីក​កិច្ចសហការ​ដោយ​អនុលោម​តាម​គោលការណ៍​ណែនាំ​នៃ​ក្របខ័ណ្ឌ ESG ព្រោះ​វា​ជា​ផ្លូវ​តែមួយគត់ ដើម្បី​កាត់បន្ថយ​វិបត្តិ​ជា​បន្ទាប់ ដែល​កំពុង​កើតមាន​ចំពោះ​យើងទាំងអស់គ្នា​។ ពីមុន​វេទិកា​នេះ​បានផ្តល់​ជាទី​កន្លែង​សម្រាប់​កិច្ចសហការ​ជាស​កល ដើម្បី​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​ដំណោះស្រាយ​វិបត្តិ​ជាក់ស្តែង​។ ជាក់ស្ដែង ភាពជោគជ័យ​រួមគ្នា​មួយ គឺ​ការបង្កើត​ផែនទី​បង្ហាញផ្លូវ​សម្រាប់ គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​នៅសល់​សូន្យ​រវាង​ឧស្សាហកម្ម​ស៊ីម៉ងត៍ និង​បេតុង​ក្នុងប្រទេស​ថៃ ជាមួយនិង​សមាគម​ស៊ីម៉ងត៍ និង​បេតុង​សកល (GCCA)”​។​

​លោក Roongrote បាន​បន្ថែមទៀតថា “​ទោះបី​មានការ​យល់ដឹង និង​សកម្មភាព​កន្លងមក​នៅ​តាម​គេហដ្ឋាន សហគមន៍ ក្នុង​មូលដ្ឋាន និង​កិច្ចសហប្រតិបត្តិការ​ជា​សាកល​ក៏ដោយ យើង​នៅតែ​មិនអាច​តាម​ទាន់​នូវ​វិបត្តិ​ពិភពលោក​ដែល​បាន​កើន​ឡើងជា​លំដាប់ និង​កំពុង​ខិត​មករក​មនុស្ស​កាន់តែ​ច្រើនឡើង​នោះឡើយ​។ វិបត្តិ​នោះ​រួមមាន អាកាសធាតុ​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ គ្រោះទឹកជំនន់ កង្វះ​ធនធាន វិបត្តិ​ស្បៀងអាហារ និង​កង្វះ​ថាមពល​នៅ​ទូទាំង​ពិភពលោក​។ វិបត្តិ​ទាំងអស់នេះ រឹតតែ​ធ្ងន់ធ្ងរ​ថែមទៀត ដោយសារ​រលក​ថ្មី​នៃ​ជំងឺ​កូ​វីដ​-19 ជំងឺឆ្លង​ថ្មីៗ​ដែល​កំពុង​កើតឡើង ក៏ដូចជា​បញ្ហា​អតិផរណា និង​ភាពក្រីក្រ​ដែល​ធ្វើ​ឲ្យ​វិសមភាព​សង្គម​កាន់​តែមាន​គម្លាត​ខ្លាំង​ឡើង ។ នាពេល​បច្ចុប្បន្ននេះ សីតុណ្ហភាព​របស់​ផែនដី​បាន​កើនឡើង 1.1 អង្សារ​សេ​បន្ថែមទៀត ហើយ​បើ​គ្មាន​ការសហការ​គ្នា​ភ្លាមៗ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ហើយ​ប្រសិនបើ​ផែនដី​ឡើងក​ម្ដៅ​ថែម 1.5 អង្សារ នោះ​មនុស្សជាតិ នឹង​មិនអាច​រស់នៅក្នុង​ស្ថានភាព​ដូចដែល​យើង​ធ្លាប់​រស់រាន​ពីមុនមក​ឡើយ​”​។​

​អគ្គលេខាធិការ​អាស៊ាន ឯកឧត្តម Dato Lim Jock Hoi បាន​គូសបញ្ជាក់​ពី​យន្តការ​អាស៊ាន នៅក្នុង​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​របស់​អាស៊ាន។ លោក​ថា “​យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ប៉ាន់ប្រមាណ​ថា ប្រសិនបើ​អាជីវកម្ម​បន្ត​ធម្មតា ដូច​បច្ចុប្បន្ន ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​តំបន់​អាស៊ីអាគ្នេយ៍​នឹងធ្វើ​ឲ្យ GDP របស់​អាស៊ាន​ធ្លាក់ចុះ 11% នៅ​ចុង​សតវត្សរ៍​នេះ ។ ដូច្នេះហើយ វា​ពិត​ជាមាន​សារៈសំខាន់​សម្រាប់​អាស៊ាន​ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ស្វែងរក​តុល្យភាព ដែល​យើង​អាច​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​នាពេល​អនាគត ហើយ​ធានាបាន​នូវ​ការការពារ​សម្បត្តិ​ធម្មជាតិ​របស់​យើង និង​អាច​បន្ត​ផ្តល់​ធនធាន​ដែល​មនុស្ស​ត្រូវការ​”​។

​បន្ថែម​លើ​នេះ សន្និសីទ ESG ឆ្នាំ 2022 ក៏បាន​ឆ្លុះបញ្ចាំង​អំពី​ភាព​ភាពចាំបាច់​នៃ​ការកាត់បន្ថយ​វិសមភាព​សង្គម​ផងដែរ ។ ក្នុងនោះ ស្ត្រី និង​ក្មេងជំនាន់ក្រោយ សុទ្ធ​តែមាន​តួនាទី​រួម​នៅក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ការដោះស្រាយ​វិបត្តិ​ផ្សេងៗ ។ ដោយសារ​ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​ការថែទាំ និង​ផ្គត់ផ្គង់​ក្រុមគ្រួសារ ដូច្នេះហើយ​នេះ​គឺជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​សហគមន៍​ផង និង​ប្រទេសជាតិ​ផង​។

​លោក Roongrote បាន​បន្ថែមថា “​ការកាត់បន្ថយ​វិបត្តិ ជា​រឿង​សំខាន់​ទីមួយ​សម្រាប់​មនុ​ស្ស​គ្រប់រូប និង​គ្រប់​វិស័យ​។ ទាំងអស់គ្នា​ត្រូវតែ​ចាត់វិធានការ​ឥឡូវនេះ ហើយ​សហការគ្នា​ដើម្បី​បង្កើត​ឲ្យ​ឃើញ​លទ្ធផល​ជាក់ស្តែង​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា លទ្ធផល​ពី សន្និសីទ ESG ឆ្នាំ 2022 គឺអាច​អនុវត្តបាន តាម​ការគ្រោងទុក​។ SCG ប្តេជ្ញា​ជួយ​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​តាមដាន​មើល​វឌ្ឍនភាព​។ នេះ​ដោយសារតែ ដើម្បី​ទទួល​ផ្លែផ្កា និង​ឃើញ​លទ្ធផល​បាន លុះត្រាតែ​កិច្ចសហប្រតិបត្តិការ​ឈាន​ទៅមុខ ហើយ​ផ្ដល់​អត្ថប្រយោជន៍​ដល់​គ្រប់ផ្នែក​នៃ​សង្វាក់​តម្លៃ ។ ទាំងនេះ នឹង​រួមចំណែក​ដល់​ការកសាង​សេដ្ឋកិច្ច​បៃតង ស្របតាម​គោល​គំនិត BCG (​សេដ្ឋកិច្ច​ជីវសាស្ត្រ សេដ្ឋកិច្ច​វិលជុំ និង​សេដ្ឋកិច្ច​បៃតង​) ដើម្បី​ជួយ​ឲ្យ​ពិភពលោក​មាន​និរន្តរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​”​។​

​សម្រាប់​នៅ​ប្រទេស​កម្ពុជា អេស​ស៊ីជី បាន​អនុវត្ត​ក្របខ័ណ្ឌ ESG ក្នុង​ទម្រង់​សកម្មភាព​ផ្សេងៗ​។ អេស​ស៊ីជី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​ធ្វើការ​អង្កេត​មូលដ្ឋាន សម្រាប់​គម្រោង​ប្រព័ន្ធ​អេកូឡូស៊ី និង​ស្តារនីតិសម្បទា​នៅ​រោងចក្រ​ស៊ីម៉ងត៍​កំពត​។ នៅក្នុង​ដំណើរការ​ផលិតកម្ម​វិញ អេស​ស៊ីជី បាន​បង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ជា​បន្តបន្ទាប់​ក្នុង​ប៉ុន្មាន​ឆ្នាំកន្លងមក ដូចជា​ថាមពល​ពន្លឺព្រះអាទិត្យ និង​ជីវម៉ាស​។ សម្រាប់​ផលិតផល​ស៊ីម៉ងត៍ អេស​ស៊ីជី ក៏បាន​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន កាបូ​និ​ច ទៅក្នុង​បរិយាកាស តាមរយៈ​ការបង្កើត​រូបមន្ត​ថ្មី និង​ប្រើប្រាស់​សារធាតុ​កម្ទេច​ថ្ម (clinkers) កាន់តែ​តិច​ក្នុងការ​ផលិត​របស់​វា​។

​ទាក់ទង​នឹង​សកម្មភាព​សង្គម អេស​ស៊ីជី បានផ្តល់​អាហារូបករណ៍​ជាង 1,500 ដល់​សិស្ស​វិទ្យាល័យ​នៅ​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពត សម្រាប់​ឆ្នាំ​សិក្សា 8 ឆ្នាំ​ជាប់​គ្នា ចាប់តាំងពី​ឆ្នាំ 2014​។ លើសពីនេះទៅទៀត អេស​ស៊ីជី បាន​ពង្រីក​អាហារូបករណ៍​សម្រាប់​និស្សិត​សាកលវិទ្យាល័យ ដោយ​ផ្តល់​អាហារូបករណ៍​ចំនួន 20 កន្លែង សម្រាប់​មុខវិជ្ជា​ផ្នែក​វេជ្ជសាស្ត្រ និង​មិនមែន​វេជ្ជសាស្ត្រ ក្នុង​ឆ្នាំ 2018 និង 2019​។ លើសពីនេះ អេស​ស៊ីជី បាន​បរិច្ចាគ​ថវិកា​ប្រចាំឆ្នាំ​ជាច្រើន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កាកបាទក្រហមកម្ពុជា ក្រសួងសុខាភិបាល​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ​-19 និង​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងទៀត​ក្នុងពេល​មាន​គ្រោះធម្មជាតិ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និង​ប៉ះពាល់​ដល់១១ខេត្ត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ

នយោបាយ១ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ចរាចរណ៍៧ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ត្រាំ៖ ទាល់តែ​ជាង​១០០​ឆ្នាំ​ទើប​ទីក្រុង​អ៊ុយក្រែន​ដែល​រុស្ស៊ីបំផ្លាញ អាច​ស្ដារ​ខ្លួន​ឡើង​វិញ

Sokha Hotels

ព័ត៌មានពេញនិយម