កីឡា
អាស៊ីអឺរ៉ុប ឡើងទៅវគ្គថ្នាក់ជាតិ Hun Sen Cup ក្រោយឈ្នះភ្នំពេញហ្គាឡាក់ស៊ីជើងទី២
អាស៊ីអឺរ៉ុប បានឡើងទៅកាន់វគ្គថ្នាក់ជាតិពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានជ័យជម្នះលើភ្នំពេញហ្គាឡាក់ស៊ីដោយលទ្ធផល ៣-០ ក្នុងជើងទី២ ដែលសរុបទាំងពីរ ឈ្នះ៤-២។ កាលពីជើងទី១ អាស៊ីអឺរ៉ុបបានចាញ់ដោយលទ្ធផល ២-១។
រហូតដល់ពេលនេះរកឃើញក្រុមចំនួន៨ឡើងទៅវគ្គថ្នាក់ជាតិជួបប្រកួតជាមួយក្រុមលីគកំពូលកម្ពុជាទាំង៨។
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៦ ឆ្នាំ ២០២២ មានការប្រកួត៣ដំណាក់កាល និងរូបមន្តខុសពីឆ្នាំមុនៗ។ ដំណាក់កាលទី១ ការប្រកួតថ្នាក់ខេត្តដែលមាន១៧ក្រុមមកពី ២៥ រាជធានី-ខេត្ត។ ដំណាក់កាលទី២ ក្រុមកំពូលទាំង៤នៅថ្នាក់ខេត្តគឺក្រុមលេខ១ ដល់៤ ត្រូវឡើងមកប្រកួតជម្រុះថ្នាក់ជាតិជាមួយក្រុម៨នៅលីគទី២ ដើម្បីយកក្រុម៨ឡើងទៅដំណាក់កាលទី៣គឺជាការប្រកួតថ្នាក់ជាតិមួយក្លឹបទាំង៨ប្រចាំលីគកំពូលកម្ពុជា៕

គូប្រកួតថ្នាក់ជាតិ
- សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង
- សៀមរាបអែហ្វស៊ី Vs វិសាខា
- អាស៊ីអឺរ៉ុប Vs ណាហ្គាវើលដ៍
- អាយអេសអាយ ដង្កោសែនជ័យ Vs បឹងកេត
- កោះកុងអែហ្វស៊ី Vs អង្គរថាយហ្គឺរ
- ព្រែវែងអែហ្វស៊ី Vs ភ្នំពេញក្រោន
- នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ
- អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?