ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែងសាងសង់ផ្លូវកៅស៊ូពីទីរួមខេត្តទៅទំនប់វារីអគ្គិសនីសេសានក្រោម២ដែលជាតំបន់មានសក្កដានុពលទេសចរណ៍
ស្រុកសេសាន ខេត្តស្ទឹងត្រែង មានសក្កដានុពលផ្នែកទេសចរណ៍ ត្រូវបានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តសឹ្ទងត្រែងសាងសង់ជាផ្លូវកៅស៊ូ ចេញពីទីរួមខេត្តស្ទឹងត្រែង មកកាន់ឃុំភ្លុក ស្រុកសេសានប្រវែង២២គីឡូម៉ែត្រ។ បច្ចុប្បន្នកំពុងសាងសង់បន្តទៅកាន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ចំនួន១២គីឡូម៉ែត្រ បន្ថែមទៀត។
ប្រធានមន្ទីរសាធារណ:ការនិងដឹងជញ្ជូនខេត្តស្ទឹងត្រែង លោក ស គឹមណាត បានបញ្ជាក់ថា ផ្លូវកៅស៊ូ១ខ្សែនេះ បានតភ្ជាប់ពីផ្លូវ៣៧៦F បានចាប់ផ្តើមធ្វើនៅឆ្នាំ២០១៥មករហូតមកដល់ឆ្នាំ២០២២នេះ មានប្រវែង ២២ គីឡូម៉ែត្រែ ទទឹង៩ម៉ែត្រមានស្ពានចំនួន ៨ សាងសង់រួចរាល់ចំនួន ៤ស្ពានក្នុងឆ្នាំ២០២២។ គ្រោងសាងសង់ស្ពាន២ទៀតក្នុងឆ្នាំ២០២៣ ។
ដោយឡែកផ្លូវដែលកំពុងសាងសង់ផ្លូវនេះ គឺជាផ្លូវតភ្ជាប់ពីភូមិភ្លុកទៅកាន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយក៏ជាផ្លូវដែលមានសារៈសំខាន់សម្រាប់បម្រើអោយវិស័យទេសចរណ៍និងប្រជាពលរដ្ឋ ក្នុងឃុំចំនួន២ ឃុំស្រែគរ-ឃុំក្បាលរមាស ធ្វើដំណើរមកកាន់ទីរួមខេត្តស្ទឹងត្រែងផងដែរ។
លោក ខាំ ប៉ាន់ ប្រជាពលរដ្ឋដែលរស់នៅភូមិភ្លុក បានសាទរទៅលើការអភិវឌ្ឍផ្លូវស្ពានមួយខ្សែនេះ ពិតជាបានឆ្លើយតប ទៅ និងការចង់បានរបស់ប្រជាពលរដ្ឋ ព្រោះរាជរដ្ឋាភិបាលបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ពីផ្លួវគ្រួសក្រហម មកផ្លូវកៅស៊ូពីផ្លូវកៅស៊ូមកផ្លូវបេតុងវិញ ព្រោះ វាមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង ទោះបីថាការសាងសង់មានភាពយឺតបន្តិច ក៏ពិតមែន តែវាល្អជាងដែលមិនបានធ្វើសោះ។
សូមបញ្ជាក់ថា:ផ្លូវមួយខ្សែនេះបានចាប់សាងសង់ពីឆ្នាំ២០១៥ ដែលមានប្រវែង ២២ គីឡូម៉ែតស្ពានថ្មចំនួន ៨ សាងសង់រួចរាល់ចំនួន ៤ចាប់ពីទីរួមខេត្តស្ទឹងត្រែងដល់ឃុំភ្លុកស្រុកសេសាន។បច្ចុប្បន្នកំពុងបន្តសាងសង់ចំនួន ១២ គីឡូម៉ែត្របន្តទៀត ទៅកាន់ទំនប់វារីអគ្គិសនីសេសានក្រោម ២៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់