សុខភាព
ថៃ រកឃើញ អូមីក្រុង ក្លាយពូជប្រភេទថ្មី “Centaurus” (មានវីដេអូ)
វីរុសកូវីដ១៩ បំប្លែងខ្លួនអូមីក្រុង ក្លាយពូជប្រភេទថ្មី BA 2.75 ត្រូវបានរកឃើញនៅក្នុងខេត្ត Trang ភាគខាងត្បូងប្រទេសថៃ។

ដូច BA.4 និង BA.5 ដែរ, វីរុសបំប្លែងខ្លួនក្លាយពូជប្រភេទថ្មី BA 2.75 មានសមត្ថភាពចម្លងលឿនជាងពូជអូមីក្រុងផ្សេងៗទៀត។
អូមីក្រុងពូជថ្មីនេះ ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា កាលពីដើមខែមិថុនា ហើយបានរីករាលដាលដល់ប្រទេសចំនួន ១៤ ផ្សេងទៀត រួមទាំងជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់ ផងដែរ។

ថ្មីៗនេះ ប្រទេសសិង្ហបុរី បានបញ្ជាក់ពីករណីចំនួនពីរដំបូងរបស់ខ្លួននៃ BA.2.75 ក្នុងខ្លួនអ្នកដំណើរដែលវិលត្រឡប់មកពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ១៧ ខែកក្កដា។ ពួកគេមិនចេញរោគសញ្ញាអ្វីឡើយ និងជាសះស្បើយដោយខ្លួនឯង។
ក្រសួងសុខាភិបាលសិង្ហបុរីនិយាយថា ខ្លួនមិនបានរកឃើញភ័ស្តុតាងណាមួយដែលបង្ហាញថា BA.2.75 បង្កឲ្យមានជំងឺធ្ងន់ធ្ងរទេ នៅដំណាក់កាលនេះ។

ទោះបីជា BA. 2.75 ដែលមានរហស្សនាមថា “Centaurus” ត្រូវបានគេគិតថា មានការឆ្លងខ្ពស់ និងមានសមត្ថភាព គេចផុតពីវ៉ាក់សាំង ក៏ដូចជាភាពស៊ាំពីការឆ្លងមុនៗក៏ដោយ ប៉ុន្តែគេនៅមិនទាន់ដឹងទេថាតើ វីរុសពូជនេះ អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទផ្សេងៗ ដែរឬអត់។
ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា អូមីក្រុងពូជ BA.2.75 មានបម្រែបម្រួលច្រើនជាង ៩០ដង បើធៀបនឹងមេរោគទម្រង់ដើមដែលផ្ទុះចេញពីទីក្រុង Wuhan៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ទីក្រុង Tianjin របស់ចិន ផ្អាកអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការផ្ទុះ កូវីដ ថ្មី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត