KPT+
មកដឹងរបបអាហារ ៣ ប្រភេទ រួមចំណែកធ្វើឲ្យសក់ជ្រុះ
សក់ជ្រុះបណ្តាលមកពីមូលហេតុច្រើនរួមមាន កត្តាតំណពូជ អនាម័យ អាយុ ស្រ្តេស ជំងឺ ការប្រើប្រាស់ថ្នាំ ឬប្រើផលិតផលថែរក្សាសក់ខុស អ៊ុត ឬកៀបសក់ញឹកញាប់ និងកត្តារបបអាហារជាដើម។ របបអាហារមិនត្រឹមតែជះឥទ្ធិពលដល់សុខភាពទូទៅទេ ថែមទាំងប៉ះពាល់ដល់សុខភាពសក់ទៀតផង។ តើរបបអាហារណាខ្លះរួមចំណែកធ្វើឱ្យសក់យើងជ្រុះ?
១. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់
អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់មានន័យថា ល្បឿននៃការបំប្លែងជាតិកាបូអ៊ីដ្រាតពីក្នុងអាហារទៅជាជាតិស្ករក្នុងឈាមលឿន ហើយក៏ជាអាហារដែលមានជាតិស្ករខ្ពស់ដែរ។ នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ លំពែងបញ្ចេញអ័រម៉ូនអាំងស៊ុយលីនដើម្បីស្រូបយកជាតិស្ករពីចរន្តឈាម ហើយបំប្លែងទៅជាថាមពល។ អាំងស៊ុយលីនក៏ជួយបញ្ជូនជាតិស្ករដែលលើសទៅរក្សាទុកនៅក្នុងថ្លើមសម្រាប់ប្រើប្រាស់នៅពេលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាបដែរ។
នៅពេលដែលយើងញុំាអាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ច្រើនជាប្រចាំ អ័រម៉ូនអាំងស៊ុយលីនលែងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ដូច្នេះកម្រិតជាតិស្ករក្នុងឈាមរបស់យើងនៅតែខ្ពស់ជាអចិន្ត្រៃយ៍ដែលគ្រូពេទ្យតែងតែនិយាយថា សុំានឹងអាំងស៊ុយលីន។
ការកើនឡើងជាតិស្ករក្នុងឈាមជាប្រចាំបណ្តាលឱ្យខូចសរសៃឈាមដែលមិនអាចដឹកនាំសារធាតុចិញ្ចឹមគ្រាប់គ្រាន់មកចិញ្ចឹមឫសសក់ និងសក់ ហើយបង្កើនការផលិតអ័រម៉ូនអង់ដ្រូសែន(androgen) ដែលធ្វើឱ្យឫសសក់រួញស្វិត ហើយជ្រុះសក់។
អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់រួមមាន ភេជ្ជៈផ្អែមៗ បង្អែម អង្ករសម្រិត ដំឡូងបារាំង នំបុ័ង មី និងផ្លែមៀនជាដើម។
២. អាហារបង្កអាឡ័កស៊ី
អ្នកខ្លះអាចអាលែកហ្ស៊ីជាមួយអាហារណាមួយដែលបណ្តាលឱ្យឡើងកន្ទ្រាលត្រអាក កន្ទួលរមាស់ កណ្តាស់ ហៀរសម្បោរ ហើមអណ្ដាត មាត់ ឬមុខ ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ក្អួត ឬរាកជាដើម។
នៅពេលយើងញុំាអាហារដែលបង្កអាលែកហ្ស៊ីជាប្រចាំ រាងកាយយើងនឹងរលាករុំារ៉ៃដែលធ្វើឱ្យប្រព័ន្ធភាពសុំាចុះខ្សោយ ហើយមានជំងឺអូតូអ៊ីម្ញូនដែលអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយវាយប្រហារឫសសក់ និងបង្កឱ្យរលាកស្បែកក្បាលដែលជាហេតុធ្វើឱ្យសក់យើងជ្រុះ។
អាហារដែលងាយបង្កអាលែកហ្ស៊ី ដល់គ្នាយើងមួយចំនួនមានដូចជា ស៊ុត គ្រាប់ផ្លែឈើ សណ្តែកដី ផលិតផលទឹកដោះ និងគ្រឿងសមុទ្រជាដើម។
៣. អាហារមានជាតិខ្លាញ់ខ្ពស់
អាហារមានជាតិខ្លាញ់ខ្ពស់ដូចជា អាហារចៀន បំពង ឆា ខ្លាញ់ សាច់ជាប់ខ្លាញ់ ឈឺស និង ប័រ ជាដើម អាចបង្កើតកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងខ្លួនដែលជាហេតុធ្វើឱ្យយើងជ្រុះសក់។ ម្យ៉ាងទៀត ខ្លាញ់ប្រភេទនេះបង្កើនកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយ និងអាចធ្វើឱ្យសរសៃឈាមស្ទះ ហើយកាត់បន្ថយចរន្តឈាមរត់។ ដោយសារឫសសក់មិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ឫសសក់នឹងងាប់ ហើយសក់យើងក៏ជ្រុះ៕
ចុចអាន៖ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ
ចុចអាន៖៥ យ៉ាង ថែរក្សាស្បែកនៅតែស្អាត និងស្រស់ថ្លា ទោះបីគេងយប់ជ្រៅរាល់ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ