ព័ត៌មានជាតិ
ក្រុមទមិឡឥតសាសនាចូលលួចគាស់កុដិលោកលួចលុយបានជាង១២.០០០.០០០លានរៀលនិងប្រាក់ថៃ១ម៉ឺនបាត
បន្ទាយមានជ័យ ៖ ក្រុមទមិឡឥតសាសនាបានចូលគាស់កុដិលោកសង្ឃលួចលុយបានជាង១២.០០០.០០០លានរៀលនិងប្រាក់ថៃ១ម៉ឺនបាតគេចខ្លួនបាត់ វត្តមុន្នីហែមវ័ន្តប៉ោយចារ ស្ថិតក្នុងភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

តាមការអះអាងរបស់ព្រះចៅអធិការ ព្រះនាម អ៊ុល ឈី ព្រះជន្ម៧០ព្រះវស្សា គង់នៅវត្តមុន្នីហែមវ័ន្តប៉ោយចារ បានរៀបរាប់ប្រាប់ឲ្យដឹងថានៅពេលកើតហេតុនោះព្រះអង្គបាននិមន្តទៅសាលាឆាន់ ដែលនៅខាងជើងកុដិព្រះអង្គគង់នៅ ប្រហែល១០០ម៉ែត្រ ដោយមុនពេលនិមន្តចេញទៅឆាន់ចង្ហាន់ព្រះអង្គបានបិទទ្វារចាក់សោនិងបិទបង្អួច ពេលឆាន់ចង្ហាន់រួច ព្រះអង្គនិមន្តមកដល់កុដិវិញស្រាប់តែឃើញស្នាមឆ្កឹះសោទ្វារកុដិពេលចូលដល់ក្នុងកុដិឃើញធុងមានទំហំ៤តឹកX២តឹក ធ្វើអំពីស័ង្កសី ដែលព្រះអង្គទុកនៅក្រោមគ្រែសឹង្ហរបស់ព្រះអង្គ មានស្នាមវះដោយកាំបិតយកលុយខ្មែអស់ក្នុងកេះដែកនោះចំនួន៩.០០០.០០០រៀល លុយខ្មែរទុកលើគ្រែចំនួន៣.៥០០.០០០រៀល ប្រាក់ថៃចំនួន១០.០០០បាទ ទូរសព្ទដៃ១គ្រឿង។

ព្រះអង្គបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលព្រះអង្គនិមន្តចេញពីកុដិទៅសាលាឆាន់បានឃើញមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណស្លៀកពាក់ស្អាតបាតអង្គុយលើម៉ូតូនៅខាងលិចកុដិប្រហែល២៥ម៉ែត្រ តែព្រះអង្គមិនបានចាប់អារម្មណ៍ នៅពេលត្រឡប់មកកុដិវិញក៏ឃើញទ្វារកុដិរបើកសោ។

ក្នុងនោះនគរបាលបានបញ្ជាក់ថា ទាក់ទិនករណីចោរកម្មនេះកម្លាំងនគរបាលកំពុងដុតដៃដុតជើង ស្វែងរកមុខសញ្ញាចោរលួចយកទៅផ្តន្ទាទោសតាមច្បាប់នៅពេលខាងមុខនេះឲ្យទាល់តែបាន៕
ដោយ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង