Connect with us

សេដ្ឋកិច្ច

លោក ប៉ែន​ សុវិជាតិ៖ កម្ពុជា ទទួលបានកេរ្តិ៍ឈ្មោះ​ជាចំណែកមួយ​នៃប្រភពផ្គត់ផ្គង់

បានផុស

នៅ

កម្ពុជា បច្ចុប្បន្នទទួលបានកេរ្តិ៍ឈ្មោះ ជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ និងមានការទុកចិត្តពីអ្នកបញ្ជាទិញ។ ជាក់ស្តែងមានការបញ្ជាទិញ ទោះក្នុងកាលៈទេសៈវិបត្តិកូវីដ ក៏ពុំមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ឡើយ។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មាន​ស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅថ្ងៃទី២១ កក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្តថា ប្រទេសខ្លះ ដោយសារថ្លៃដឹកជញ្ជូនកើនឡើង ក៏មានការដាច់ខ្សែរយៈខ្លះក្នុងការនាំចេញ ប៉ុន្តែកម្ពុជា ទោះបីជាថ្លៃដឹកជញ្ជូនកើនឡើងក្តី យើងបានសម្របសម្រួលឱ្យស្របរវាងអ្នកផលិត និងអ្នកទិញ ដើម្បីធានានិរន្តរភាពនៃ​ការនាំចេញ។ ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក បានកើនដល់កម្រិតមួយខ្ពស់ ដោយឡែកទៅ​ទីផ្សារអឺរ៉ុបក៏ដូចគ្នា។ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ក៏ជាកក្តារួមចំណែកបង្កើន​ការនាំចេញសម្រាប់កម្ពុជាផងដែរ ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ធុរជន និងអ្នកនាំចេញកម្ពុជា បាននាំចេញទំនិញទៅទីផ្សារ RCEP ជាច្រើន ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េ នឹងចូលជាធរមានឆាប់ៗខាងមុខ។

បើតាមលោក ប៉ែន សុវិជាតិ ក្រសួងពាណិជ្ជកម្ម បានព្យាយាមទំនាក់ទំនងជាមួយប្រទសផ្សេងៗទៀត ដែលមាន​តម្រូវការ​អង្ករខ្ពស់ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន  បង់ក្លាដេស និងចិន ដើម្បីពង្រីកការនាំចេញ​អង្ករកម្ពុជាបន្ថែមទៀត។

លោកបន្ថែមដូច្នេះថា« កំណើននៃការនាំចេញនេះ គឺជាសក្ខីភាពមួយ ដោយកំណើនមានតាំងពី ៩ភារយ រហូតដល់ជិត ១០០ភាគរយ ដែលនេះជាឱកាសបើកទូលាយ ទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់»។

ចំណែកកេរ្តិ៍ឈ្មោះរបស់កម្ពុជា គឺជាប្រភពផ្គត់ផ្គង់មាននិរន្តរភាព និងភាពគួរឱ្យជឿទុកចិត្ត ជាក់ស្តែងដូចជា ផ្លែស្វាយ និងចេក របស់កម្ពុជា មានការពេញនិយមខ្លាំងនៅលើទីផ្សារគោលដៅ ដែលបាននាំចេញកន្លងមក។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី១ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករជាង ៣២ម៉ឺនតោនទៅកាន់សហភាពអឺរ៉ុប ចិន អាស៊ាន និងប្រទេសគោលដៅ២៣ទៀត កើនឡើង១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ចំណែក ការនាំចេញស្រូវមានជាង ១៧៣ម៉ឺនតោន ទៅកាន់វៀតណាម កើនឡើង២ភាគរយ នឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម