Connect with us

ព័ត៌មានជាតិ

អន្តរក្រសួង កំពុងពិនិត្យមើលយ៉ាងល្អិតល្អន់លើរបាយការណ៍ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា មុននឹងដាក់ជូនអង្គការសហប្រជាជាតិ

បានផុស

នៅ

លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែកក្កដា ឆ្នាំ​២០២២ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមការងារ អន្តរក្រសួងដឹកនាំសរសេររបាយការណ៍ ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជូន​អង្គការសហប្រជាជាតិ ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​តំណាង​គ្រប់​ក្រសួង ស្ថាប័ន ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​សេចក្តី ព្រាង​ឯកសារ​គោល​រួម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាការ​កត់សម្គាល់ ឯកសារ​គោល​រួម​នេះ ជា​ឯកសារ​គោល​មួយ​ដែល​ក្ដោប​នូវ​ព័ត៌មាន​ទូទៅ​ចាំបាច់​នានា អំពី​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​បង្កើតបានជា​ផ្នែក​ដំបូង​ទូទៅ​នៃ​របាយការណ៍ ទាំងអស់​សម្រាប់​ដាក់ជូន​ស្ថាប័ន នៃ​សន្ធិសញ្ញា​នានា ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បានផ្តល់​សច្ចាប័ន​។ ឯកសារ​គោល​រួម ជា​មធ្យោបាយ​កាត់បន្ថយ​ព័ត៌មាន​ដដែលៗ​មួយចំនួន​ដែលមាន​នៅក្នុង​របាយការណ៍ ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​រដ្ឋ​ភាគី​ទៅកាន់​ស្ថាប័ន​សន្ធិសញ្ញា​ផ្សេងៗ កម្ពុជា​បានដាក់​ឯកសារ​គោល​រួម​របស់ខ្លួន​ជូន​អង្គការសហប្រជាជាតិ​តាំងពី​ឆ្នាំ​ ១៩៩៧ ហើយ​ការរៀបចំ​ធ្វើជា​ថ្មី នូវ​ឯកសារ​គោល​រួម​នេះ តប​តាម​ការស្នើសុំ​របស់​អង្គការសហប្រជាជាតិ ក្នុង​ការធ្វើ​បច្ចុប្បន្នភាព ព័ត៌មាន​ចាំបាច់​នានា​អំពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឯកសារ​នេះ​បាន​ផ្ដោតលើ​បី​ចំណុច​សំខាន់ៗ​មាន​ជាអាទិ៍​៖

​ទី​១. ព័ត៌មាន​ទូទៅ​អំពី​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ពាក់ព័ន្ធ​ទៅនឹង​សន្ធិសញ្ញា​ទាំងអស់ រួមទាំង​ព័ត៌មាន​អំពី​លក្ខណៈ​ភូមិសាស្ត្រ​ប្រជាសាស្ត្រ​សេដ្ឋកិច្ច សង្គម កម្រិតវប្បធម៌ រចនាសម្ព័ន្ធ រដ្ឋធម្មនុញ្ញ នយោបាយ និង​គតិយុត្តិ​របស់រ​ដ្ឋ​។​

​ទី​២. ក្របខ័ណ្ឌ​យុត្តាធិការ​ទូទៅ​ដើម្បី​ការពារ​សិទ្ធិមនុស្ស​។​

​និង​ទី​៣. ការមិន​រើស​រើ​ង​និង​ការដោះស្រាយ​។​

​នៅក្នុង​ដំណើរការ នៃ​កិច្ចប្រជុំ​អន្តរក្រសួង​នេះ តំណាង​ក្រសួង ស្ថាប័ន​ទាំងអស់​បាន​យកចិត្ត ទុកដាក់​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើ​គ្រប់​ចំណុច ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​នីមួយៗ ដើម្បី​ធានាថា រាល់​ព័ត៌មាន​ដែល​បានដាក់​បញ្ចូល​ក្នុង​ឯកសារ​គោល​រួម​នេះ ប្រកបដោយ​ភាពត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​តាម​វិស័យ​នីមួយៗ ជាពិសេស​ទិន្នន័យ​ដែលជា​តួលេខ​។​

​បន្ទាប់ពី​កែសម្រួល​បានជា​សេចក្តីព្រាង​ចុងក្រោយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង គោរព​ស្នើសុំ​សេចក្ដីសម្រេច​យល់ព្រម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ឯកសារ​គោល​រួម​របស់​កម្ពុជា​នេះ រួច​ធ្វើការ​បញ្ចូនទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ ដើម្បី​ចែករំលែក​ទៅដល់​រាល់​អង្គភាព​សន្ធិសញ្ញា​នានា ដែល​កម្ពុជា​បាន​ចូល​ជា​រដ្ឋ​ភាគី​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៧ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ជីវិតកម្សាន្ដ១០ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ព័ត៌មានជាតិ១០ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

នយោបាយ៩ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

Sokha Hotels

ព័ត៌មានពេញនិយម