Connect with us

សន្តិសុខសង្គម

ឆេះឡសម្ងួតពោតទាំងកណ្តាលអធ្រាត្រ ខូចខាតអស់ទាំងស្រុង

បានផុស

នៅ

គ្រាប់ពោតប្រមាណ៥តោន និងស្នូលពោតប្រមាណ១៥តោន រួមទាំងឡសម្ងួតទាំងមូល ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បន្ទាប់ពីមានការឆេះឆ្លងតាមរយ:ស្នូលពោត ។

ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនាថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង១និង១៥ នាទីរំលងអាធ្រាត្រ ក្នុងទីតាំងឡសម្ងួតមួយកន្លែង ស្ថិតក្នុងភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការរៀបរាប់ពីម្ចាស់ទីតាំងឈ្មោះ ណុប ទូច ភេទស្រី អាយុ៥៤ឆ្នាំ បាននិយាយថា មូលហេតុដែលបង្កទៅជាអគ្គិភ័យនេះ គឺផ្តើមចេញពីការឆេះស្នូលពោតនៅក្នុងឡសម្ងួតពោត ។

ម្ចាស់ទីតាំងបានបន្តថា ការខូចខាតរួមមាន គ្រាប់ពោតចំនួន៥តោន ឆេះស្នូលពោតចំនួន១៥តោន និងឡសម្ងួតដែលមានទំហំ ៨ម៉ែត្រx១៦ម៉ែត្រ គឺខូចខាតទាំងស្រុង សរុបជាទឹកប្រាក់អស់ប្រមាណជិត១មុឺនដុល្លារ ​ហើយនៅក្នុងករណីនេះដែរ គឺមិនបណ្តាលអោយមានរងរបួសមនុស្សទេ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម