ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល វាយឆ្មក់ប្លុកក្រុមបងធំ សម្លាប់មនុស្ស ១៨នាក់
មនុស្សចំនួន១៨នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងការវាយឆ្មក់ ប្រឆាំងនឹងក្រុមបងធំជាឧក្រិដ្ឋជនដែលគ្រប់គ្រងប្លុកសំណង់អនាធិបតេយ្យដ៏ឃោរឃៅបំផុតមួយរបស់ទីក្រុង Rio de Janeiro។
ប៉ូលិសប្រដាប់ដោយអាវុធធុនធ្ងន់ប្រមាណ ៤០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ប្លុកសំណង់អនាធិបតេយ្យ Alemão កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី ២១ខែកក្កដា។
មន្ត្រីនិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន១៦នាក់ គឺជាជនសង្ស័យឧក្រិដ្ឋកម្ម ខណៈមន្ត្រីប៉ូលិស និងពលរដ្ឋ គឺជាជនរងគ្រោះពីរនាក់ផ្សេងទៀត ។
ប្រតិបត្តិការនេះ បានធ្វើឡើងពេញមួយថ្ងៃ ហើយធ្វើឲ្យមនុស្សរាប់ពាន់នាក់ជាប់ក្នុងផ្ទះរបស់ពួកគេ។
យោងតាមប៉ូលិស, គោលបំណងនៃការវាយឆ្មក់នេះគឺដើម្បីកំណត់ទីតាំង និងចាប់ខ្លួនឧក្រិដ្ឋជន ដែលគ្រោងធ្វើប្រតិបត្តិការនៅក្នុងតំបន់អនាធិបតេយ្យ ជាគូប្រជែង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក O Dia បានរាយការណ៍ថា គោលដៅមួយចំនួន បានស្លៀកឯកសណ្ឋានស្រដៀងនឹងប៉ូលិស ដែលជាហេតុធ្វើឲ្យក្រុមមន្ត្រីពិបាកប៉ាន់ស្មាន។
មន្ត្រីទាំង ៤០០នាក់ ត្រូវបានគាំទ្រដោយរថយន្តការពារគ្រាប់កាំភ្លើងចំនួន ១០ គ្រឿង និងឧទ្ធម្ភាគចក្រ ៤ គ្រឿង។
គួរបញ្ជាក់ថា ការវាយឆ្មក់ដ៏សាហាវបែបនេះ មិនមែនជារឿងចម្លែកទេ នៅក្នុងទីក្រុង Rio de Janeiro ព្រោះប៉ូលិស តែងតែតាមប្រមាញ់ក្រុមជួញដូរគ្រឿងញៀន។
កាលពីខែឧសភា មនុស្សចំនួន២២នាក់ ត្រូវបានសម្លាប់ រួមទាំងអ្នកឈរមើលភេទស្រីម្នាក់ផងដែរ នៅក្នុងប្លុកអនាធិបតេយ្យ Vila Cruzeiro។
ដោយឡែក កាលពីឆ្នាំមុន មនុស្សយ៉ាងតិច ២៥ នាក់ រួមទាំងមន្រ្តីប៉ូលិសម្នាក់ផងដែរ ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារ នៅតំបន់ Jacarezinho៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកពន្លត់អគ្គិភ័យ ៩នាក់ស្លាប់ក្នុង សោកនាដកម្មដ៏រន្ធត់ នៅ ប្រេស៊ីល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ