Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ លោកគ្រូអ្នកគ្រូ គឺជាមហាសេដ្ឋី

បានផុស

នៅ

​ថ្លែង​តាមរយៈ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នា​ព្រឹក​ថ្ងៃទី ​២២ ខែកក្កដា ឆ្នាំ​ ២០២២​នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា លោកគ្រូអ្នកគ្រូ គឺជាមហាសេដ្ឋី ប៉ុន្តែមហាសេដ្ឋីនៅទីនេះ មិនសំដៅទៅលើការមានថវិកា និងទ្រព្យសម្បត្តិ​ផ្សេងៗ​បរិបូរ​ហូរហៀរ​នោះទេ តែសំដៅដល់ចំណេះដឹង ដែលពួគគាត់បានចែករំលែកដល់សិស្ស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​យ៉ាងនេះ​ថា “​ខ្ញុំ​ចាំ​ឯកឧត្តម ពិត ចំណាន ពាក្យ​គាត់​មួយ​ម៉ាត់ លោកគ្រូ​អ្នកគ្រូ គឺជា​មហាសេដ្ឋី​”​។ បើ​យើង​ស្តាប់ទៅ មហាសេដ្ឋី​សំដៅ​ទៅលើ​ទ្រព្យ ទៅលើ​ថវិកា តែ​ពាក្យ​ថា​ទ្រព្យ​នេះ មិន​សំដៅ​តែ​លើ​ថវិកា និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​នោះទេ​។ លោកគ្រូ​អ្នកគ្រូ ទ្រព្យ​របស់គាត់ គឺ​កិត្តិយស ហើយ​កិត្តិយស​នេះ បានមកពី​ការគោរព​ស្រលាញ់​របស់​សិស្ស របស់​ប្រជាពលរដ្ឋ​ទូទៅ ហើយ​ទ្រព្យ​មហាសាល​របស់លោក​គ្រូ​អ្នកគ្រូ គឺ​ចំណេះដឹង​។​

​បើតាម​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទ្រព្យសម្បត្តិ​មហាសាល​សម្រាប់​អាជីព​ជា​គ្រូបង្រៀន​មាន​ ៣​ គឺ គំនិត និង​ចំណេះដឹង​, គុណធម៌ សីលធម៌ និង​ទឹកចិត្ត​សប្បុរសធម៌​។​

​ទី​១, គឺ គំនិត និង​ចំណេះដឹង​។ លោក​ថា អត់​មាន​លោកគ្រូ​អ្នកគ្រូ​ណា ដែល​មិន​ចេះដឹង មិនចេះ​ស្ទាត់ ឬ​ចេះ​មិន​ច្បាស់​នោះទេ​។ បើ​រៀន​យើង​អាច​យល់​ត្រឹម​ ៧០ ទៅ​ ៩០ ភាគរយ​បាន តែបើ​បង្រៀន​វិញ គឺ​ត្រូវតែ​យល់​ ១១០ ភាគរយ​។ មានន័យថា លោកគ្រូ​អ្នកគ្រូ​ត្រូវតែ​ស្រាវជ្រាវ​បន្ថែម ពីព្រោះ​ការពារ​សិស្ស​សួរ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ទៀតថា លោកគ្រូ​អ្នកគ្រូ គឺជា​បញ្ញវន្ត ទោះបីជា​លោកគ្រូ​អ្នកគ្រូ​បង្រៀន​នៅ​សាលា​មតេយ្យ​ក្តី នៅ​សាលា​ឧ​ត្ត​ម​ក្តី គឺជា​មនុស្ស​បណ្តុំ​ទៅដោយ​ចំណេះដឹង ពីព្រោះ​ត្រូវការ​ស្រាវជ្រាវ ចងក្រង​ឯកសារ ដើម្បី​ឆ្លើយតប​ទៅ​និង​សំណួរ​។ អ្វីដែល​ពិសេស​ទៀត​នោះ គឺ​ការច្នៃប្រឌិត ​ដើម្បី​បង្រៀន​សិស្ស ពីព្រោះ​សិស្ស​ ២០​ នាក់ ឬ​ ១០០ នាក់ ​ខុសគ្នា​ទាំងអស់ ដូច្នេះ​លោកគ្រូ​អ្នកគ្រូ​ត្រូវការ​ច្នៃប្រឌិត ដើម្បី​បង្រៀន​សិស្ស​សិស្ស​ពូកែ សិស្ស​ខ្សោយ ឲ្យ​បាន​ចំ​គោលដៅ​។​

​ទី​២, គឺ​គុណធម៌ សីលធម៌​។ លោក​ថា នៅក្នុង​អាជីព​នេះ មិន​ដែលមាន​អ្នកណា​វាយតម្លៃថា លោកគ្រូ​អ្នកគ្រូ​ខូច ឬ​ខិល​នោះទេ​។ ពួកគាត់​ គឺជា​គំរូ ពីព្រោះ​ពួកគាត់​ត្រូវការ​ចែកចាយ​ចំណេះដឹង​ទៅ​ឲ្យ​សិស្ស បើ​គាត់​មិន​ប្រកាន់​គុណធម៌ សីលធម៌ គាត់​អត់​អាច​ទៅ​បង្រៀន​បានទេ​។​

​ទី​៣, គឺ​ទឹកចិត្ត​សប្បុរសធម៌ លោក​ថា នេះ​គឺជា​ការចែករំលែក​ចំណេះដឹង នូវ​គំនិត នូវ​គុណធម៌ សីលធម៌ ជូន​ទៅដល់​សិស្សានុសិស្ស គឺ​កូនៗ​របស់​ប្រជាពលរដ្ឋ ដែល​បានមក​ក្រេប​យកចំណេះ​ដឹង​ពី​លោកគ្រូ​អ្នកគ្រូ​តាំ​ង​ពី​តូច​រហូត​ធំ ហើយ​ពួកគាត់​ចែក​ដោយ​មិន​ចង់បាន​អ្វី​មកវិញ​ទេ ក្រៅពី​ចង់ឃើញ​ការវិវត្ត​របស់​សិស្ស​នោះទេ ហើយ​ជា​សប្បុរសធម៌​នេះ មានន័យថា ជាការ​ផ្តល់​ឲ្យ​ដោយ​មិន​ចង់បាន​អ្វី​មកវិញ មិន​ចង់​បានការ​តបស្នង​នោះទេ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៩ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១០ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម