ព័ត៌មានជាតិ
អង្គភាពបោសសំអាតមីនភាគខាងត្បូងសម្រេចលទ្ធផលការងារបានប្រមាណ១៧៣ហិកតា
ក្រុមការងារប្រតិបត្តការបោសសម្អាតមីនខេត្តព្រះសីហនុ បានបោសសម្អាតគ្រាប់មីនភាគខាងត្បូង ដែលសម្រេចលទ្ធផលបានផ្ទែដីប្រមាណជាង១៧លានម៉ែត្រការ៉េ ស្មើនឹង ១៧៣ ហិកតា។
ចំពោះការឲ្យដឹងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីបោសសម្អាតមីន ក្រោមវត្តមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ២០២២ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
អង្គភាពបោសសម្អាតមីនបានឲ្យដឹងថា ក្រុមការងារបោសសម្អាតមីនបានបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីចំនួន១៧លានម៉ែត្រការ៉េ ស្មើនឹង១៧៣ហិកតា រកឃើញ ហើយកំទេចចោលគ្រាប់មីនបានចំនួន ៣៤គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៩៣គ្រាប់។
នៅក្នុងពេលចុះប្រតិបត្តិការណ៍បោសសម្អាតមីន ក្រុមការងារបានជួបឧបសគ្គជាច្រើនកន្លងមករួមមាន អាកាសធាតុភ្លៀងធ្លាក់ខ្យល់ ស្ទើរតែរៀងរាល់ថ្ងៃ ហើយចំពោះចំការមីនភាគច្រើនជាតំបន់ភ្នំ ដែលនៅឆ្ងាយពីផ្លូវ មិនអាចចូលទៅដល់ ម្យ៉ាងវិញទៀតចំការមីនខ្លះត្រូវធ្វើដំណើរដោយថ្មើរជើងជាច្រើនគីឡូម៉ែត្រក៏មាន។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រោះសីហនុ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹងនាំ បុគ្គិកស៊ីម៉ាក នៅក្នុងស្មារតីយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យមីននៅកម្ពុជា ពិសេសវិស័យមីននៅខេត្តព្រះសីហនុ។
ទន្ទឹមនេះ អត្ថប្រយោជន៍ដែលទទួលបាន គឺបានរំដោះផ្ទៃដីស្រែចំការដែលមានការគំរាមកំហែង និងជាឧបសគ្គដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍៕
អត្ថបទ៖ ឌឿន ចាន់ធារី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ