សុខភាព
ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់
ស្បូនគឺជាអវៈយវៈដ៏សំខាន់មួយសម្រាប់ស្ត្រី តែវាក៏ជាផ្នែកមួយដែលងាយរងផលប៉ះពាល់ពីជំងឺផ្សេងៗរួមមាន ជំងឺដុំស្បូន គីសស្បូនជាដើម។ ចំពោះគីសដៃស្បូនក៏ជាជំងឺមួយដែលស្រីៗគ្រប់រូបមិនគួរព្រងើយកន្តើយឡើយ ដូចនេះស្រីៗគ្នាយើងគួរដឹងពីប្រភេទគីសដែលអាចកើតមាននៅស្បូន។
លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសសម្ភព និងរោគស្ត្រីឲ្យដឹងថា គីសដៃស្បូន ឬអាចហៅថា គីសកន្សោមពងបញ្ចេញមេជីវិតស្ត្រី ជាប្រភេទគីសដែលមាននៅលើក្រពេញដៃស្បូនរបស់ស្ត្រី និងស្ថិតនៅក្នុងអាងត្រគាករបស់ស្ត្រី។ គីសដៃស្បូនត្រូវបានគេចែកចេញជា២ប្រភេទធំៗ ជាប្រភេទ ដុំទឹក និងដុំសាច់ ដែលនៅក្នុងនោះមានដូចជា៖
១. គីសទឹក ស ឬគីសធម្មតាអាចបាត់ទៅវិញ (Cyst-Decraff) ដោយសារក្រពេញបញ្ចេញមេជីវិត មិនខ្ជាក់ចេញតាមកាលកំណត់ជារៀងរាល់ខែ ឬមិនបានផ្ទុះបែក ដែលសល់ពីវដ្ដរដូវរបស់ស្ត្រី ឬអាចជាប្រភេទគីសទឹកជាឈាម។ ដុំគីសប្រភេទនេះអាចបាត់ទៅវិញដោយមិនចាំបាច់ព្យាបាល តែត្រូវតាមដានរយៈពេល ២-៣ខែ សិន។
២. គីសឈាមរដូវ (ovarian Endometriosis Cyst) បណ្ដាលមកពីឈាមរដូវរបស់ស្ត្រី ដែលជាធម្មតាស្ថិតក្នុងស្រទាប់ក្នុង តែពេលមានកត្តាចលករណាមួយ វាធ្វើឲ្យឈាមនោះតោងស្អិត ជាប់ទៅនឹងក្រពេញដៃស្បូន ដែលបណ្ដាលឲ្យបង្កើតបានគីសឈាមរដូវ។
៣. គីស (Dermoid Cyst) គីសប្រភេទនេះ មានសរីរាង្គរបស់មនុស្សនៅខាងក្នុងដូចជា សក់ ធ្មេញ សាច់កំណកផ្សេងៗ ជាកោសិកាសរីរាង្គរបស់មនុស្ស វិវត្ដខុសប្រក្រតី ជួបប្រទះជាប្រភេទ Teratome ជាសាច់ស្លូត និងអាចបង្កជាជំងឺមហារីកបាន។
៤. គីសទឹកពណ៌សខាប់ ដែលខុសប្រក្រតីនៅក្នុងដំណាក់កាលបែកចែក កោសិកាសរីរាង្គ កាលនៅក្នុងពោះម្ដាយ ហើយពេលពេញវ័យទើបកើតមាន ហើយអាចដឹងបាន។
វេជ្ជបណ្ឌិតរោគស្ត្រីរូបនេះបន្ថែមថា ការព្យាបាលជំងឺគីសដៃស្បូន គឺអាស្រ័យទៅលើតាមប្រភេទរបស់គីសនោះ តែសម្រាប់គីសទឹកធម្មតា គឺពុំចាំបាច់ព្យាបាលទេ ព្រោះវាអាចបាត់ទៅវិញដោយឯង។ ផ្ទុយទៅវិញចំពោះ ប្រភេទដុំគីសសាច់ ឬគីសទឹកដែលមិនបាត់ទៅវិញដោយខ្លួនឯង គឺការវះកាត់ជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព និងជាជម្រើសតែមួយគត់៕
ចុចអាន៖ស្រីៗខ្លះមករដូវរយៈពេលយូរ ដោយសារមូលហេតុអ្វី? ដោះស្រាយបែបណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ