ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន នឹងដាក់ទណ្ឌកម្មពលរដ្ឋខ្លួនរូបណា ដែលទទួលលិខិតឆ្លងដែន រុស្ស៊ី
ការព្យាយាមដើម្បីទទួលបានសញ្ជាតិរុស្សី ក្នុងនាមជាជនជាតិអ៊ុយក្រែន អាចក្លាយជាបទល្មើសព្រហ្មទណ្ឌក្នុងពេលឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់ពី ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន និងជារដ្ឋមន្ត្រីក្រសួងធ្វើសមាហរណកម្មដែនដីកាន់កាប់បណ្តោះអាសន្ន លោកស្រី Irina Vereschuk កាលពីថ្ងៃសុក្រទី២២ខែកក្កដា។
នៅក្នុងការបង្ហោះ Telegram លោកស្រី Vereschuk បាននិយាយថា បញ្ហានេះត្រូវបានពិភាក្សាពីមុន ក្នុងអំឡុងពេលកិច្ចប្រជុំអន្តរនាយកដ្ឋាន។
ឧបនាយករដ្ឋមន្ត្រីរូបនេះនិយាយថា “ការងារលើសេចក្តីព្រាងច្បាប់នៅតែបន្ត។ នឹងមានការពិភាក្សា ប៉ុន្តែទិសដៅត្រូវបានកំណត់”។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីទទួលស្គាល់ថា អាចមានការពិភាក្សាដ៏វែងឆ្ងាយ និងពិបាក អំពីទិដ្ឋភាពច្បាប់នៃការទទួលបានលិខិតឆ្លងដែនរុស្ស៊ី, អំពីសិទ្ធិមនុស្ស និងតម្រូវការដើម្បីរស់ក្រោមការកាន់កាប់។
លោកស្រី Vereschuk និយាយថា “ប៉ុន្តែសូមកុំភ្លេចឲ្យសោះ។ មានឈាមអ៊ុយក្រែនជាច្រើននៅលើលិខិតឆ្លងដែនរុស្ស៊ីពណ៌ក្រហម។ ឈាមយោធា និងជនស៊ីវិលស្ត្រីនិងកុមារ”។
កាលពីពីរថ្ងៃមុន លោកស្រីបានសរសេរនៅលើ Facebook ថា លិខិតឆ្លងដែន និងការធ្វើប្រជាមតិ កំពុងត្រូវបានប្រើប្រាស់ដោយទីក្រុងមូស្គូ ជា អាវុធដែលមានគ្រោះថ្នាក់ជាងមីស៊ីលទៅទៀត”។
តាមគំនិតរបស់លោកស្រី អាវុធទាំងនេះ អាចឲ្យរុស្ស៊ីបង្កើត “ខែលមនុស្សរស់” របស់ពលរដ្ឋអ៊ុយក្រែននៅក្នុងទឹកដីដែលខ្លួនគ្រប់គ្រង។ ដូច្នេះ ឧបនាយករដ្ឋមន្ត្រី បានអះអាងថា ទីក្រុងកៀវ គួរតែប្រកាន់ជំហរច្បាស់លាស់ និងតឹងរ៉ឹងជាងនេះ លើជនជាតិអ៊ុយក្រែនរូបណា ដែលទទួលបានសញ្ជាតិពី “រដ្ឋលុកលុយ” ហើយបោះឆ្នោតប្រជាមតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដែលផ្តល់សិទ្ធិឲ្យជនជាតិអ៊ុយក្រែនទាំងអស់ ក្នុងការស្នើសុំសញ្ជាតិរុស្ស៊ី តាមនីតិវិធីសាមញ្ញមួយ។
តាមរយៈការធ្វើដូច្នេះ លោកបានពង្រីកនីតិវិធី ដែលពីមុនត្រូវបានបម្រុងទុកសម្រាប់ពលរដ្ឋនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាអ្នកស្រុក Kherson និងតំបន់ Zaporozhye ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ វិបត្តិស្បៀងអាហារពិភពលោកអាចធូរស្រាល ក្រោយរុស្ស៊ី និងអ៊ុយក្រែន ចុះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់