ព័ត៌មានជាតិ
៦ខែឆ្នាំនេះ គ្រោះមហន្តរាយបានធ្វើឲ្យមនុស្សស្លាប់ និងរបួសជាង១២០នាក់ និងបំផ្លាញផ្ទះជាង៣៥០០ខ្នង
គ្រោះមហន្តរាយ រួមមាន អគ្គិភ័យ រន្ទះបាញ់ និងខ្យល់កន្ទ្រាក់ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤៦នាក់ និងរបួសចំនួន៧៨នាក់ ព្រមទាំងបានបំផ្លាញផ្ទះសម្បែងអស់ ៣ ៥១៥ខ្នង គឺមានការថយចុះគួរឱ្យកត់សម្ឡាល់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១កន្លងទៅ។ កាលពីឆ្នាំទៅ គឺមានមនុស្សស្លាប់ចំនួន៧៨នាក់ របួស១២៩នាក់ និងបំផ្លាញផ្ទះសម្បែង៥៤៩១ខ្នង។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គ្រោះអគ្គិភ័យនៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ បានកើតឡើងចំនួន២៥១លើក បណ្តាលឱ្យមនុស្សស្លាប់១១នាក់ និងរងរបួស៣២នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៤៤៥ខ្នងល្វែង។ ខូចខាតតូបលក់ដូរចំនួន៤៦តូប ឆេះឃ្លាំងទំនិញចំនួន១៣កន្លែង ឆេះរោងចក្រ និងសិប្បកម្មចំនួន៦កន្លែង អគាររដ្ឋបាល២កន្លែង សាលារៀន២ខ្នងឆេះខូចខាតស្រូវជង្រុក១៣តោន គ្រាប់ពោត២០តោន រថយន្ត២០គ្រឿង ម៉ូតូ៨៣គ្រឿងនិងចំការស្វាយចន្ទីចំនួន៦ហិកតា។ ចំណែករយៈពេល៦ខែឆ្នាំ២០២១ គ្រោះអគ្គិភ័យបានកើតឡើងចំនួន២៨៨លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់ និងរបួសចំនួន២៩នាក់ ព្រមទាំង ខូចខាតផ្ទះសម្បែងចំនួន៣២១ខ្នងខូចខាតតូបផ្សារចំនួន៨០តូប ឃ្លាំងទំនិញចំនួន១១កន្លែង រោងចក្រនិងសិប្បកម្មចំនួន១១កន្លែងនិងអគាររដ្ឋបាលចំនួន១៧កន្លែង។
រីឯ រន្ទះបាញ់វិញ រយៈពេល៦ខែ ឆ្នាំ២០២២នេះ បានកើតឡើងចំនួន៦១លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៣២នាក់ ស្ត្រី៨នាក់ រងរបួស២៨នាក់ ងាប់គោក្របីចំនួន៦៩ក្បាល និងខូចខាតផ្ទះចំនួន១១ខ្នង ខណៈ៦ខែ ក្នុងឆ្នាំ២០២១ រន្ទះបាញ់បានកើតឡើងចំនួន៧០លើក ខូចខាតផ្ទះ៥ខ្នង បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥៩នាក់ រងរបួស៤៤នាក់ និងងាប់គោក្របីចំនួន៣២ក្បាល។
ចំពោះខ្យល់កន្ត្រាក់វិញ គឺ៦ខែឆ្នាំ២០២២នេះ បានកើតឡើងចំនួន១០៨លើក បណ្តាលឱ្យរលំផ្ទះធ្ងន់ធ្ងរចំនួន៦៨៥ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន២៣៧៤ខ្នង របើកដំបូលសាលារៀន១៩ខ្នង ប៉ះពាល់តូបលក់ដូរ១៣តូប របើកអគាររដ្ឋបាល៦កន្លែង ស្លាប់មនុស្ស៣នាក់ និងរបួស១៨នាក់ ខណៈ៦ខែ ក្នុងឆ្នាំ២០២១ ខ្យក់កន្ត្រាក់បានកើតឡើងចំនួន១៣៨លើក បណ្តាលឱ្យរលំផ្ទះចំនួន៦០០ខ្នង របើកដំបូលផ្ទះ៤៥៦៥ខ្នង របើកសាលារៀន៣១ខ្នង ប៉ះពាល់តូបផ្សារ១០០តូប ប៉ះពាល់អគាររដ្ឋបាល១៧កន្លែង ស្លាប់មនុស្ស៥នាក់ និងរបួស៥៦នាក់៕
ដោយ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន