ជីវិតកម្សាន្ដ
មកុដថ្មី បវរកញ្ញាចក្រវាលថៃ ដាំពេជ្ររាប់ពាន់គ្រាប់ អត្ថន័យមិនធម្មតា
ស្របពេលដែលវេទិកាប្រកួតបវរកញ្ញា Miss Universe Thailand 2022 នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅចុងខែនេះ កម្មវិធីបានបើកបង្ហាញមកុដថ្មីដែលត្រៀមបំពាក់ជូនចំពោះម្ចាស់តំណែងថ្មីរបស់ខ្លួន។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ កម្មវិធីប្រកួតបវកញ្ញាចក្រវាលថៃ បានឱ្យដឹងថា មកុដថ្មីរបស់ខ្លួនឈ្មោះ “Power Of Resilience” (អំណាចនៃភាពអត់ធ្មត់)។ មកុដនេះរចនាយ៉ាងប្រណីតដោយអ្នកមានជំនាញលំដាប់ពិភពលោក ជាមួយនឹងពេជ្រជាងមួយពាន់គ្រាប់ឯណោះ។
ចំពោះតួមកុដ “Power Of Resilience” មានលម្អដោយពេជ្រប្រណីតៗដូចជា Yellow Gold , Diamond, Peridot និង Topaz សរុបចំនួន ១៥៨៣ គ្រាប់ និងមានទម្ងន់ ២៦៤.២២ ការ៉ាត់។

ដោយឡែកអត្ថន័យនៃមកុដថ្មីនេះ ត្រូវបានកម្មវិធីទម្លាយដែរថា វាជានិមិត្តសញ្ញាពីចិត្តតស៊ូ និងភាពជឿជាក់ ដែលចង់លើកទឹកចិត្តឱ្យស្ត្រីស្គាល់ខ្លួនឯង ហើយអង្រឹងអំណាចរបស់ខ្លួន។ ក្រៅពីនោះវាជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពស្មោះត្រង់ផងដែរ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ បេក្ខភាពរូបនេះ ត្រូវមហាជនរំពឹងថា អាចឈ្នះមកុដបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២២

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់