Connect with us

កីឡា

Ronaldo ខកខានផ្ញើរបាយការណ៍ហ្វឹកហាត់ផ្ទាល់ខ្លួនឲ្យ Man Utd ក្នុងអំឡុងពេល Pre-season

បានផុស

នៅ

Cristiano Ronaldo មកទល់ពេលនេះបានខកខានក្នុងការរាយការណ៍ពីការហ្វឹកហាត់ផ្ទាល់ខ្លួន​ក្នុងអំឡុងពេល​ត្រៀម​មុន​បើក​រដូវកាល (Pre-Season) ក្នុង​រដូវក្តៅ​នេះ ដោយ​បាន​លើកឡើង​ពី​បញ្ហា​គ្រួសារ ដ្បិត​រូបគេ​បាន​ខកខាន​ដំណើរ​ប្រកួត​ទេសចរណ៍​របស់​ក្លិប​នៅ​ប្រទេស​ថៃ និង​អូស្ត្រាលី ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន Mirror ខ្សែប្រយុទ្ធ​វ័យ ៣៧ ឆ្នាំ​រូបនេះ បាន​ខកខាន​ក្នុងការ​រាយការណ៍​ពី​កាតព្វកិច្ច​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី លោក Erik ten Hag មុន​ពេល​ក្រុម​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ និង​អូស្ត្រាលី ដោយ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​បានលើកឡើង​ពី​បញ្ហា​គ្រួសារ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​គេ​ដឹង​ថា​ចង់​ចាក​ចេញពី​ក្លិប​នៅ​រដូវក្តៅ​នេះ​។

សេចក្ដីរាយការណ៍​បាន​បន្ថែម​ថា លោក Ten Hag ជាមួយ​ក្លិប នឹង​ស្វែងរក​ពេលវេលា​កំណត់​ថា​តើ Ronaldo គ្រោង​នឹង​ត្រលប់​មកកាន់​ទីលាន​ហ្វឹកហាត់ Carrington ដែលជា​កន្លែង​កីឡាករ​របស់ Man Utd នឹង​ចូល​ជំរំ​ឡើងវិញ​សម្រាប់​ការ​ហ្វឹកហាត់​មុន​បើក​រដូវ​កាល​នៅ​ថ្ងៃ​អង្គារ​ខាងមុខនេះ។ ក្រុម​បាន​ឡើង​យន្តហោះ​ពី​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​ប្រកួត​ស្មើ ២-២ ជាមួយ​ក្រុម Aston Villa ក្នុង​ទីក្រុង Perth កាលពី​ម្សិលមិញ ហើយ​លោក Ten Hag បាន​ឲ្យ​ពួកគេ​សម្រាក​នៅ​ថ្ងៃ​ចន្ទ មុន​ពេល​ត្រលប់​មក​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​អង្គារ។

បន្ទាប់មក Man Utd នឹង​ត្រូវ​ជួប​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ចំនួន​ពីរ​ទៀត ក្នុង​ចន្លោះ​ពេល​ជាង ២៤ ម៉ោង នៅ​ចុង​សប្ដាហ៍​ក្រោយ ដោយ​ជួប Atletico Madrid ក្នុង​ទីក្រុង Oslo ថ្ងៃ​សៅរ៍​បន្ទាប់ និង​បន្ទាប់មក Rayo Vallecano នា Old Trafford នៅ​ថ្ងៃអាទិត្យ។

វត្តមាន​របស់ Ronaldo ក្នុងការ​ប្រកួត​ទាំងពីរ​នេះ នៅតែ​ជា​ការ​ជជែក​វែកញែក​នៅ​ឡើយ បន្ទាប់ពី​ខកខាន​មិនបាន​ប្រកួត​នៅមុន​បើក​រដូវ​កាល​មកទល់​ពេលនេះ ដោយ​កីឡាករ​វ័យ ៣៧ ឆ្នាំ​រូបនេះ​ បាន​ហ្វឹកហាត់​ដោយ​ខ្លួនឯង​ក្នុង​គោលបំណង​រក្សា​ភាព​រឹងមាំ​របស់​គេ។

ជាមួយគ្នា​ផង​ដែរ គូប្រកួត​ក្លិប Atletico Mardid បាន​លេចចេញ​ជា​ជម្រើស​ដ៏​មាន​សក្ដានុពល​សម្រាប់ Ronaldo ដែល​ត្រូវ​បាន​និយាយ​ជាប់​ទាក់ទង​យ៉ាង​ខ្លាំង​ជាមួយ Chelsea និង Bayern Munich កាលពីដើម​រដូវក្តៅ​មុន​ពេល​ពួកគេ​ទើបតែ​ចុះហត្ថលេខា​យក​បាន​កីឡាករ Raheem Sterling និង Sadio Mane រៀងៗ​ខ្លួន។ ខ្សែប្រយុទ្ធ​រូបនេះ​ក៏ត្រូវ​បាន​ក្លិប​របស់​លីគ​អារ៉ាប៊ីសាអ៊ូឌីត ដាក់​សំណើ​ខ្ពស់​ប្រាក់ខែ​ថ្លៃ​ផង​ដែរ ប៉ុន្តែ​គេ​មានបំណង​ចង់​បន្ត​លេង​នៅ​អឺរ៉ុប។

ចុង​ក្រោយនេះ​របាយការណ៍​មួយ​នៅ​ក្នុង​កាសែត The Times បង្ហាញថា Atletico Madrid កំពុង​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​លក់ Antoine Griezmann ដើម្បី​សម្រាល​ពី​តារាង​ប្រាក់​ឈ្នួល​របស់​ពួកគេ ហើយ​ទុក​ចំណែក​នេះ​សម្រាប់ Ronaldo ដែល​ចង់​បន្ត​លេង​ក្នុង​ក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពី Man United មិន​អាច​រក​កៅអី​លេង​បាន​នៅ​រដូវ​កាល​នេះ (Man Utd ត្រូវ​លេង UEFA Europa League)។

Man United បើកចំហ​ចំពោះ​គំនិត នៃ​ការ​អនុញ្ញាត​ឲ្យ Ronaldo ចាក​ចេញពី​ក្លិប​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​រយៈពេល ១ ឆ្នាំ ប៉ុន្តែ​ប្រសិនបើ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ចុះហត្ថលេខា​បន្ត​កុងត្រា​ថ្មី​ជាមួយ Old Trafford ហើយ​ត្រលប់​ទៅ​ក្លិប​វិញ​នៅ​រដូវក្តៅ​ក្រោយ លុះត្រាតែ​ពួកគេ​បាន​កៅអី​លេង UEFA Champions League៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ហ្សេលេនស្គី ប្រកាស ចង់សីញេកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត

ស្ត្រីមានផ្ទៃពោះ
ព័ត៌មានជាតិ៤៥ នាទីutes មុន

ត្រឹមឆ្នាំ២០២៤ រដ្ឋាភិបាលឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៩៦ពាន់លានរៀល

មុនីរស្មី
ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៨ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម